ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សាសនិក​អ៊ិស្លាម និង​ព្រះ​ពុទ្ធ​បណ្តាល​ឲ្យ​មានការ​​បាត់​បង់​ជីវិត

ការ​ប៉ះ​ ទង្គិច​គ្នា​រវាង​ពុទ្ធ​សាសនិក និង​អ្នក​កាន់​សាសនា​អ៊ិស្លាម​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥នាក់​បាត់​បង់​ជីវិត ទោះ​បី​ជា​តាម​របាយ​ការណ៍​មួយ​ចំនួន​បង្ហាញ​ពី​អ្នក​បាត់​បង់​ជីវិត​មាន​ ច្រើន​ជាង​នេះ​ក៏​ដោយ។

ការ​ប៉ះ​ទង្គិច​គ្នា​នេះ​កើត​ មាន​ឡើង​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​មាន​ជម្លោះមួយ​កើត​មាន​ឡើង​រវាង​ប្តី​ប្រ​ពន្ធ​កាន់​ព្រះ​ពុទ្ធ​ ​សាសនា​មួយ​គូ និង​ម្ចាស់​ហាង​លក់​មាស​ដែល​កាន់​សាសនា​អ៊ិស្លាម។ បន្ទាប់​មក​មាន​មនុស្ស​រាប់​រយ​នាក់​បាន​ចូល​រួម​នៅ​ក្នុង​កុ​បកម្ម​នេះ​ ហើយ​មនុសុ្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយ​រួម​ទាំង​ព្រះ​សង្ឃ​ព្រះពុទ្ធ​ សាសនា​មួយ​អង្គ​ផង។

បើ ​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ចលា​ចល​របស់​អ្នក​កាន់​ព្រះពុទ្ធ​​ សាសនា​ក៏​កើត​មាន​ឡើង​នៅ​ទូ​ទាំង​ក្រុង Mandalay ដើម្បី​ជា​ការ​សង​សឹក​ចំពោះ​ការ​សុគត​របស់​ព្រះសង្ឃ​មួយ​អង្គ។

កាល​ពី​យប់​មិញ អា​ជ្ញា​ធរ​បាន​ប្រ​កាស​ពី​បម្រាម​គោចរ​ជា​ថ្មី​ម្តង​ទៀត។ វិហារ​សាសនា​អ៊ិស្លាម​ចំនួន​ពីរ សាលា​សាសនា​មួយ និ​ងអ​គារ​មួយ​ចំនួន​ទៀត​រង​ការ​ខូច​ខាត។

គេ ​មាន​ការ​ព្រួយ​បារម្ភ​ថា​អំពើ​ហិង្សា​រវាង​អ្នក​កាន់​សាសនា​ទាំង​ពីរ​នេះ​ នៅ​ភាគ​ខាង​លិច​ប្រ​ទេស​មី​យ៉ាន់​ម៉ា​អាច​នឹង​រាល​ដាល​ដល់​កន្លែង​ផ្សេង​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​កែ​ទម្រង់​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ ក្នុង​ប្រ​ទេស​នេះ៕(Radio Australia)

Related Articles

Back to top button
Close
Close