អត្រា​នៃ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​

Cambodia News

ភ្នំ​ពេញ៖ នៅ​ក្រោយ​កិ​ច្ចប្រ​​ជុំ ​ផ្ស​ព្វ​ផ្សា​យ​ល​ទ្ធ​ផ​ល​ ស្តី​ពី​កា​រអ​ង្កេ​ត រកអ​ត្រា​ជំងឺកាមរោ​គ នៅ​កម្ពុជាឆ្នាំ២០១១​ នៅ ព្រឹកថ្ងៃ​ទី២២​ ​ខែ​មី​នា ​ឆ្នាំ​២​០​១​៣​ ​នា​ស​ណ្ឋា​គា​រហ៊ី​ម៉ា​វ៉ា​រី លោកវេ​ជ្ជប​ណ្ឌិត ​មាន ​ឈីវុន ប្រ​ធាន​​មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំ​ងឺអេដស៍ សើ​ស្បែ​ក​ ​និង​កាមរោគ បាន​​មាន​ប្រា​សាន៍​ថា​ ​កា​រ​​ ​​ប្រើ​​​ប្រា​ស់​ ​ស្រោ​ម​អនា​ម័​យ​នៅ​មា​ន​កម្រិ​ត​ទា​ប​នៅ​​ឡើ​យ​។​

that-0405លោ​ក​វេ​ជ្ជប​ណ្ឌិត​បន្ត​​​ថា​ ​អត្រា​​នៃ​​កា​រ​​​ប្រើ​​​ប្រាស់​ស្រោ​មអ​នា​ម័​យ​ក្រោម​​ ​៥​០​ ​ភាគ​រយ​ ​ចំ​ពោះ​អ្ន​ក ​ដែ​ល​​មា​ន​​​ដៃ​គូ​​ស្នេ​ហា​ ​ឬ​ហៅ​​ម្យ៉ា​ង​ទៀត​ ​ថា​ ​ជា​ដៃ​គូ​ស្មោះ​ស្ម័គ្រ​ ​ដែ​ល​ភា​គច្រើន​ ពួក​​​គេ​​ធ្វើ​​​កា​រ​​​រួម​​​ភេ​ទ​​ជា​មួយ​​គ្នា ដោយ​មិន​បា​នប្រើ​​ប្រា​ស់ ​ស្រោ​ម​អ​នា​ម័​យ​ឲ្យ​បា​ន​ ​១០​០​ ភាគ​រ​យ​ នោះ​ទេ​​ដោ​យ​​សា​រ​តែ​​​ពួ​ក​គេ​ ​មាន​កា​រ​ជឿ​ជា​ក់​ លើ​ដៃ​គូ​រួ​ម​ភេ​ទ ​រ​បស់​ខ្លួ​ន​ ​។​

លោក​វេជ្ជប​ណ្ឌិត ​បាន​​បន្ត​ទៀ​ត​ថា​ ​កា​រប្រើ​ប្រាស់​ស្រោ​ម​អ​នាម័​យ​ ​ឲ្យ​​បាន​​ត្រឹ​ម​ត្រូវ​​ នៅ​ពេ​ល​ដែល​មា​​នកា​រ​រួ​ម​ភេ​ទ​ ​ជា​មួយ​​ដៃ​គូស្នេ​ហា​នោះ​ ​គឹ​អា​ច​ជៀ​ស​វាង​​ នូ​វ​កា​រ​ឆ្លង​ ​ឬ​ក៏​ច​ម្លង​នូវ​មេរោ​គ​ផ្សេ​ង​ៗ​ ដែ​លនៅ​ក្នុ​ងនោះ​​ ​​មាន​មេ​រោ​គអេ​ដ​ស៍ ​កាម​រោ​ម​ ហើ​យ​ ​និ​ង​មេរោ​គ​រ​លា​ក​ថ្លើ​ម ​ប្រ​ភេ​ទ​បេ​ ​ជា​​ដើ​ម​។

​បើ​តា​ម​លោ​កវេជ្ជ​ប​ណ្ឌិ​ត​ មា​ន​ ​ឈី​វុ​ន ​តាម​តួ​លេខ​ ​ផែ​ន​ទី​ ​ដែល​​មជ្ឈ​ម​ណ្ឌលជា​តិ​ ​ប្រ​យុ​ទ្ធនឹ​ង​ជំ​ងឺ​អេ​ដ​ស៍​ ​សើ​ស្បែក​ ​ធ្វើ​ក្នុ​ងឆ្នាំ​​២០១​២​ ​យើង​​រក​ឃើ​ញ​ថា ​មា​ន​ស្រ្តី​បំ​រើសេ​វា​កំ​សា​ន្ត​ស​ប្បាយ​ ​នៅទូ​ទាំ​ង​ប្រទេ​​ស ​មា​ន​ចំ​នួ​ន ​៣​៧​.​០០​០ នា​​ក់។​ ​​ស្រ្តីបំ​​រើ​សេ​វា​ ​កំ​សាន្ត​សប្បា​យ​ ​នៅតែ​ជា​ក្រុ​ម​ប្រ​ឈម​មុ​ខ​ខ្ពស់​ ​ក្នុ​ង​កា​រ​ឆ្ល​ង​មេរោ​គ​អេដ​​ស៍ ​ដោយសា​រតែ​កា​រ​រួមភេទ​ ​រ​ប​ស់ពួ​ក​គេ​ ​នូ​វ​មិន​ទា​ន់​មា​ន​ សុ​វ​ត្ថិ​ភា​ព​ផ​ងដែ​រ​ ​៕​

 

Related Articles

Back to top button
Close
Close