ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកនេះមានរបៀបវារៈចំនួន៤ ដែលត្រូវបានលើកយកមកពិភាក្សា
Cambodia News
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមីនានេះមាន របៀបវារៈសំខាន់ៗចំនួន ៤ដែលត្រូវបានលើកយកមកពិភាក្សា។
របៀបវារៈទាំងនោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា២៤៧ មាត្រា៣៦៩ មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
៣- សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គាំពារ និងអភិវឌ្ឍន៍កុមារតូច។
៤-បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ “ពិធីសារបន្ថែមណាហោយ៉ា-កូឡាឡំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតទៅនឹងពិធីសារការតាហ្សេណា ស្តីពីជីវសុវត្ថិភាព”៕