មីយ៉ាន់ម៉ា​ប្រ​កាស​លុប​បំបាត់​រូបិយប័ណ្ណ​បរទេស

រដ្ឋ​ មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ប្រ​ទេស​មីយ៉ាន់ម៉ា​បាន​មាន​ប្រ​សាសន៍​ថា​ ប្រ​ទេស​មីយ៉ាន់​ម៉ា​នឹង​លុប​បំបាត់​ចោល​នូវ​ប័ណ្ណ​សម្គាល់​ការ​ប្ដូរ​ ប្រាក់​បរទេស​ដែល​មាន​តម្លៃ ៣០​លាន​ដុល្លារ។

អស់ ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក ​ហើយ ដែល​អ្នក​ទេសចរ​បរ​ទេស​ទៅ​លេង​ប្រទេស​មីយ៉ាន់​ម៉ា​​​ត្រូវ​ដូរ​ប្រាក់​ ដុល្លារ​ទៅ​ជា​ប័ណ្ណ​សម្គាល់​ការ​ប្ដូរ​ប្រាក់​បរទេស​ហៅ​កាត់​ថា FEC សម្រាប់​ការ​ចាយ​វាយ​​នៅ​ពេល​ទៅ​ដល់​ប្រទេស​នេះ។

ប៉ុន្តែ ​រូបិយប័ណ្ណ​ក្នុង​ស្រុក​ឈ្មោះ kyat ត្រូវ​គេ​ប្រើ​ប្រាស់​គ្រប់​ទី​កន្លែង​ក្នុង​ប្រ​ទេស​ ហើយ​គេ​ចាត់​ទុក ប័ណ្ណ FEC គឺ​ជា​ការ​ដាក់​បន្ទុក​មួយ​ដ៏​មិន​សម​ហេតុ​ផល។

សេដ្ឋ ​កិច្ច​វិទូ​បាន​ស្វា​គមន៍​នូវ​ការ​សម្រេច​នេះ ទោះ​បី​ជា​សេដ្ឋ​កិច្ច​វិទូ​មួយ​ចំនួន​បាន​ព្រ​មាន​ថា​អាច​បណ្តាល​ឲ្យ​គេ​ ប្រញាប់​ប្រ​ញាល់​ទៅ​ធនា​គារ​ដើម្បី​ធ្វើ​ការ​ដូរ​ប័ណ្ណ FEC ​របស់​គេ​ទៅ​ជា​ប្រាក់​ដុល្លារ​អាម៉េ​រិកក៏​ដោយ៕(Radio Australia)

Related Articles

Back to top button
Close
Close