ពលរដ្ឋតំបន់បឹងកក់ទាមទារ​បញ្ចូលប្រជាពលរដ្ឋ៥៨​គ្រួសារក្នុងទំហំ​ដី១២,៤៤ហិកតា

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១៤  មីនា  ២០១២នេះ​ ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ជិត ១០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​បញ្ចូល​ប្រជាពលរដ្ឋ ៥៨ គ្រួសារក្នុង​ទំហំ​ដី ១២,៤៤ ហិកតា ដែល​សម្ដេច​តេ​ជោ​ប្រគល់​ឲ្យ និង​ទាមទារ​បោះ​ព្រំប្រទល់​ដី ១២,៤៤ ហិកតា ឲ្យ​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់ ដោយ​ពុំមាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ស៊ូ​កា គូ​អ៊ី​ន​។​

ការប្រមូល​ផ្ដុំគ្នា​តវ៉ា​នោះ តំណាង​ប្រជាពលរដ្ឋ ១៩ នាក់ ត្រូវបាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញឲ្យ​ចូលជួប​ពិភាក្សាក្នុង​ការរក​ដំណោះស្រាយ​។ ក្រោយ​ជួបពិភាក្សា តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ខាង​ភាគី​សាលា​រាជធានី​ភ្នំពេញ បាន​សន្យាថា នឹង​ផ្ដល់ដំណឹង​ជូន​វិញ នា​សប្ដាហ៍​ក្រោយ​។

ក្រុម​ប្រជាពលរដ្ឋបាន​និយាយថា ​នៅសប្ដាហ៍​ក្រោយ បើ​គ្មាន​ដំណោះស្រាយ​ដល់​ពួកគាត់​ទេនោះ ពួកគាត់​នៅតែ​បន្តធ្វើ​ការតវ៉ា​ទាមទារ រហូត​មាន​ដំណោះស្រាយ​ដល់​ពួកគាត់​៕

Related Articles

Back to top button
Close
Close