រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើច្បាប់ស្ដីពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
រដ្ឋាភិបាល អូស្ត្រាលីកំពុងចរចាជាមួយនឹងសមាជិកសភាពីគណបក្សដទៃទៀត ដើម្បីធានាថា នឹងមានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងការអនុម័តច្បាប់ស្ដីពី ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
កាលពីយប់មិញនេះ សភាតំណាងរាស្ត្របានអនុម័តច្បាប់តូចៗចំនួនពីរស្ដីពីប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន ដែលគ្រប់គ្រងតម្លៃអាជ្ញាប័ណ្ណទូរទស្សន៍, កូតាព័ត៌មានទាក់ទងនឹងរឿងក្នុងប្រទេសអូស្ត្រាលី និងលក្ខន្ដិកៈគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ABC និង SBS ដែលជាស្ថាប័នសោតទស្សន៍នៅក្នុងប្រទេសអូស្រ្ដាលី។
យ៉ាង ណាក៏ដោយ រដ្ឋាភិបាលមិនទាន់មានសំឡេងគាំទ្រគ្រប់នៅឡើយទេ ទៅលើផ្នែកចម្រូងចម្រាស់មួយចំនួននៃច្បាប់គ្រប់គ្រងបណ្ដាញផ្សព្វ ផ្សាយព័ត៌មានដោយក្នុងនោះរួមបញ្ចូលការបង្កើតក្រុមតំណាងប្រព័ន្ធ ផ្សព្វផ្សាយដើម្បីផលប្រយោជន៍សាធារណៈ ជំនួសឲ្យក្រុមប្រឹក្សាមើលការខុសត្រូវប្រព័ន្ធផ្សព្វផ្សាយ អូស្រ្ដាលីសព្វថ្ងៃ។
លោក Malcolm Turnbull អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើគោលនយោបាយមួយនេះទៅតាមការនឹកឃើញ៕ (Radio Australia)