ដីវីដ ឆាណាវ៉ា ត្រូវបានប៉ូលិសបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ
Cambodia News
ភ្នំពេញ ៖ ក្រុមអ្នកមានអំណាចនិងអ្នកមានទ្រព្យទំនើង ឈ្មោះ ដីវីដ ឆាណាវ៉ា ត្រូវបានប៉ូលិសបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរព្រឹកថ្ងៃទី២០ មីនានេះ ហើយ បន្ទាប់ពីត្រូវបានព្រះរាជអាជ្ញាធ្វើការចោទប្រកាន់កាលពីវេលាម៉ោង ប្រមាណជាង៧យប់ថ្ងៃដដែល ពីបទបង្កអំពើហិង្សាទៅលើអ្នកកាសែតប្រមាណ ១០នាក់រួចមក។
ដេវីដ ឆាណាវ៉ា ឬ យូ ដេវីដ ស៊ីហេង ឬ ដាវីដ យូ ជនជាតិខ្មែរសញ្ជាតិអាមេរិកកាំង ដែលធ្លាប់មានតួនាទីជាសមាជិកគណៈមេធាវីកម្ពុជា ជាទីប្រឹក្សាប្រធានព្រឹទ្ធសភា និង មានងារ ជាឧញ៉ា ផង រួមទាំងបក្ខពួកឈ្មោះ យិន ស៊ីណា ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានគេចខ្លួនគឺជាជនដៃដល់លេចធ្លោ នៅក្នុងសំណុំរឿង នេះ។
គួរបញ្ជាក់ថាដោយផ្ដើមពីបញ្ហាចរាចរកាលពីយប់រំលងអធ្រាត្រ ចូលដល់ថ្ងៃទី១៩មីនា លើកំណាត់ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយអ្នកកាសែតស្ទុះទៅថត ក៏ត្រូវបានក្រុមអ្នកបបើករថយន្តទំនើបទាំងនោះ ចុះមកបង្កបញ្ហា ហើយលើកគ្នាមកវាយដំ ទៅលើអ្នកកាសែតតែម្ដង ដែលបានធ្វើឲ្យពួកគេយ៉ាងហោចណាស់ ១០នាក់រងរបួសធ្ងន់និងស្រាល ៕