អ្នក​ការពារ​បរិស្ថាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​នូវ​​ការ​ដាំ​ស្រូវ​បែប​ពាណិជ្ជកម្ម​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប

អ្នក​ វិទ្យាសាស្រ្ត​ផ្នែក​បរិស្ថាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​នូវ​​ការ​ដាំ​ ស្រូវ​សម្រាប់​ការ​ធ្វើ​​ពាណិជ្ជកម្ម​​ដែល​ទទួល​បាន​នូវ​ដី​សម្បទាន​យ៉ាង​ ច្រើន​សន្ធឹក​សន្ធាប់។​ ការ​អំពាវនាវ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការពារ​តំបន់​ស្មៅ​​លេច​ទឹក​ ដែល​​ពពួក​ជីវិត​សត្វ​ព្រៃ​​ពឹង​ផ្អែក​លើ​ដី​ស្មៅ​ទាំងនោះ។​

តំបន់ ​ស្មៅ​លិច​ទឹក​នេះ​ស្ថិត​ នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប​ និង​ជា​ទី​ជម្រក​យ៉ាង​សំខាន់​សម្រាប់​ពពួក​​សត្វ​ ស្លាប​ ត្រី​ សត្វចតុបាទ​ ហើយ​ក៏​ជា​ដី​កសិកម្ម​​សម្រាប់​ប្រជាជន​ក្នុង​តំបន់​នោះ។​

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ប្រគល់​តំបន់​ស្មៅ​លិច​ទឹក​នេះ​ទៅ​ ឲ្យ​ក្រុមហ៊ុន​ធំៗ​សម្រាប់​ការ​ធ្វើ​ស្រែ​ក្នុង​បរិមាណ​ច្រើន​ដែល​ធ្វើ​ឲ្យ​ មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បរិស្ថាន​យ៉ាង​ខ្លាំង​ក្លា។​

អង្គការ ​អភិរក្ស​មួយ​ចំនួន​បាន​ធ្វើ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​លើ​តំបន់​ស្មៅ​លិច​ ទឹក​នេះ​តាំង​ពី​ឆ្នាំ​ ១៩៩៥​ មក​ម្ល៉េះ​ ហើយ​បាន​និយាយ​ថា​ប្រមាណ​ជា​ ពាក់​កណ្តាល​នៃ​ដី​នេះ​ត្រូវ​បាន​បាត់​បង់​ ហើយ​ ការ​បំផ្លិច​បំផ្លាញ​នៅ​តែ​បន្ត។​

លោក​បណ្ឌិត​ Charlotte Packman​ ពី​សាលា វិទ្យាសាស្ត្រ​បរិស្ថាន​នៅ​សាកល វិទ្យាល័យ East Anglia របស់​ប្រទេស​​អង់គ្លេស បាន​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ ​ដោយ​មាន​ការ​សហការ​ជាមួយ​ អង្គការ​ការពារ​បរិស្ថាន​មួយ​ចំនួន​៕   (Radio Australia)

Related Articles

Back to top button
Close
Close