នាយករដ្ឋមន្រ្តីចាកចេញពីតំណែង និងសាទរពីការរីកចម្រើនលទ្ធិប្រជាធិបតេយ្យ
នៅប្រទេសប៉ាគីស្ថាន អណត្តិ ៥ឆ្នំារបស់លោកនាយករដ្ឋមន្រ្តី Raja Pervez Ashraf បានឈានដល់ទីបញ្ចប់ដោយគ្មានឧបសគ្គអ្វីទំាងអស់។ នៅក្នុងសុន្ទរកថាតាមកញ្ជក់ទូរទស្សន៍កាលពីយប់ថ្ងៃសៅរ៍ ទី១៦ មីនា លោក Raja Pervez Ashraf បានចាត់ទុកព្រឹត្តិការណ៍នេះថា ជាជោគជ័យជាប្រវត្តិ សាស្រ្តសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ប៉ាគីស្ថាន។ លោក Raja Pervez Ashraf បានចាកចេញពីតំណែងដោយសន្តិវិធី ហើយការរៀបចំបោះឆ្នោតសភាថ្មីគ្រោងនឹងធ្វើឡើងនៅប៉ុន្មានខែទៀត ខាងមុខ។
ពិតជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយដែលមិនធ្លាប់មានទេ នៅក្នុងប្រទេសប៉ាគីស្ថាន។ មិនធ្លាប់មាន ព្រោះថាក្នុងរយៈពេល ៦៦ឆ្នំាកន្លងទៅ ប៉ាគីស្ថានបានស្គាល់តែការប្តូរអំណាចរវាងរដ្ឋាភិបាលស៊ីវិល និងរដ្ឋាភិបាលយោធា។ ហើយបើគេគិតតំាងថ្ងៃកំណើតប្រទេសក្នុងឆ្នំា ១៩៤៧ មក ប៉ាគី ស្ថានបានឆ្លងកាត់រដ្ឋប្រហារយោធារាប់មិនអស់ ពោលគឺគ្មានរដ្ឋាភិបាលស៊ីវិលណាមួយបានបញ្ចប់អណត្តិរបស់ខ្លួនដោយ មិនបានឆ្លងកាត់រដ្ឋប្រហារយោធានោះទេ។ ដូច្នេះ នេះអាចថាជាលើកទីមួយបង្អស់ដែលការប្តូរអំណាចនៅប៉ាគីស្ថាននឹង ត្រូវធ្វើឡើងរវាងរដ្ឋាភិបាលស៊ីវិលពីរតាមបែបលទ្ធិប្រជា ធិបតេយ្យ។
អ៊ីចឹងហើយបានជានៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីយប់មិញ នាឱកាសបិទបញ្ចប់អណត្តិ ៥ឆ្នំារបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Raja Pervez Ashraf មិនញញើតនឹងចាត់ទុកព្រឹត្តការណ៍នេះថា ជាជោគជ័យសម្រាប់លទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេសប៉ាគីស្ថាន។ ក្នុងឱកាសនោះដែរ លោក Raja Pervez Ashraf ក៏បានឆ្លៀតបង្ហាញតុល្យការរួមដែលរដ្ឋាភិបាលរបស់លោកសម្រេចបាន ក្នុងរយៈពេល ៥ឆ្នំាកន្លងទៅនេះ រួមមាន ការដំឡើងប្រាក់បៀវត្ស ការបង្កើតការងារ និងគម្រោងអភិវឌ្ឍ។ល។ និង។ល។
ប៉ុន្តែទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្រ្តីក៏បានទទួលស្គាល់ផងដែរថា រដ្ឋាភិ បាលរបស់លោកនៅមិនបានឆ្លើយតបតាមការទាមទាររបស់ប្រជាជនឲ្យ បាន ១០០% នៅឡើយទេ។ គួរជម្រាបជូនថា រវាងអំពើហិង្សាដែលកំពុងបន្តកើតមានយ៉ាងច្រើន វិបត្តិថាមពលដែលប៉ាគីស្ថានមិនធ្លាប់ពើបប្រទះ និងកំណើនអំពើពុករលួយដែលមានជាប់ពាក់ព័ន្ធនឹងរូបលោកនាយក រដ្ឋមន្រ្តីដែរនោះ គណ បក្សប្រជាជនប៉ាគីស្ថានត្រូវតែដាក់ចេញនូវយុទ្ធសាស្រ្តដោះស្រាយ ឲ្យបានឆាប់ ប្រសិនបើខ្លួនចង់បន្តកាន់អំណាចជាបន្តទៀតនោះ។
អណត្តិ ៥ឆ្នំារបស់លោកនាយករដ្ឋមន្រ្តីRaja Pervez Ashraf បានឈានដល់ទីបញ្ចប់ តែគេនៅទាន់ដឹងពីថ្ងៃខែរៀបចំបោះឆ្នោតសភាថ្មីទេ។ អ្នកដែលមានសិទ្ធិកំណត់ថ្ងៃខែរៀបចំបោះឆ្នោតសភាថ្មី គឺលោកប្រធានាធិបតី Zardari។ តែនៅចំពោះមុខ និងដោយរង់ចំារដ្ឋាភិបាលថ្មី គណបក្សកាន់អំណាច និងគណបក្សប្រឆំាងមានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះដើម្បីស្វែងរក នាយករដ្ឋមន្រ្តីស្តីទីម្នាក់៕ដោយ គួច គន្ធារ៉ា (RFI)