ជប៉ុនប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជាជិត៣៤លានដុល្លារអាម៉េរិក
ក្រសួងការបរទេសកម្ពុជានៅថ្ងៃចន្ទនេះ បានប្រកាសឱ្យដឹងថា ខ្លួននឹងចុះហត្ថលេខាលើសារលិខិតប្តូរជំនួយឥតសំណង ODA ជាមួយនឹងប្រទេសជប៉ុនដែលផ្តល់ជូនដល់ប្រទេសកម្ពុជាក្នុងទំហំទឹក ប្រាក់ជិត៣៤លានដុល្លារអាម៉េរិក។
យោងតាមសេចក្តីជូនព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា ដែល Radio Australia ទទួលបាននៅថ្ងៃចន្ទនេះឱ្យដឹងថា សារលិខិតប្តូរនោះនឹងត្រូវចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក គូម៉ាម៉ារ៉ុ យូជី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅព្រហស្បតិ៍សប្តាហ៍នេះ។
ប្រភព ដដែលបន្តថា ឆ្លើយតបទៅនឹងសំណើសុំរបស់រដ្ឋាភិបាលកម្ពុជា និងដោយឈរនៅលើទស្សនៈដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនជំនួយឥតសំណង ODA របស់ខ្លួនដែលមានចំនួនសរុបទាំងអស់ចំនួន ៣៣លាន ៩សែនដុល្លារជូនរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគំរោងចំនួន៣។
គម្រោងទាំងបីនេះ មានខេត្តព្រះសីហនុសម្រាប់មណ្ឌលសុខភាព, សាលាតិចណូ និងអគ្គិសនីខ្នាតតូច៕(Radio Australia)