ប្រទេសអូស្រ្ដាលីចំណាយប្រាក់លើឱសថច្រើនជ្រុល
ស្ថាប័នធ្វើការត្រិះរិះពិចារណាមួយនិយាយ ថា គេត្រូវការស្ថាប័នអ្នកជំនាញមួយដែលពូកែធ្វើការចរចា ដើម្បីដោះស្រាយបញ្ហាដែលពលរដ្ឋអូស្រ្ដាលីបង់ថ្លៃចំណាយខ្ពស់ សម្រាប់ថ្នាំពេទ្យជាងប្រទេសដទៃ។
ស្ថាប័ន Grattan បានធ្វើការស្រាវជ្រាវពិនិត្យមើលទៅលើតម្លៃចំណាយនៃកម្មវិធី ឧបត្ថម្ភឱសថរបស់អូស្រ្ដាលី ហើយបានរកឃើញថា ប្រទេសអូស្រ្ដាលីចំណាយប្រាក់យ៉ាងតិច ១ពាន់ ៣រយលានដុល្លារ ដែលជាចំនួនច្រើនជ្រុលក្នុងមួយឆ្នាំសម្រាប់ថ្នាំពេទ្យដែលត្រូវ ការវេជ្ជបញ្ជា។
ស្ថាប័ននេះនិយាយថា ប្រសិនបើអូស្រ្ដាលីបង់ថ្លៃចំណាយលើឱសថក្នុងតម្លៃស្មើនឹងអ្វីដែល គេបង់ចំណាយនៅនូវ៉ែលហ្សេឡង់ ឬក៏មន្ទីរពេទ្យរដ្ឋក្នុងរដ្ឋអូស្រ្ដាលីខាងលិច នោះអ្នកជំងឺអូស្រ្ដាលីនឹងសន្សំប្រាក់បានយ៉ាងច្រើន។
យ៉ាងណា ក៏ដោយលោក Stephen Duckett ពីស្ថាប័នស្រាវជ្រាវ Grattan មួយនេះនិយាយថា គេត្រូវការក្រុមអ្នកជំនាញឯករាជ្យមួយ ដើម្បីចាត់ចែងការចាយវាយតម្លៃថ្នាំពេទ្យនៅក្នុងកម្រិតថវិកាដែល គេកំណត់។
លោកថា គេត្រូវការអ្នកជំនាញខាងពេទ្យ, គេត្រូវគេអ្នកជំនាញដែលពូកែលៃលកធ្វើការចំណាយតិចបានលទ្ធផល ខ្ពស់ ដើម្បីធ្វើការសម្រេចចិត្ដលើកិច្ចការទាំងនេះ ហើយមិនតែប៉ុណ្ណោះទេ គឺត្រូវរកអ្នកពូកែចរចារឹងមាំផងដែរដើម្បីជំរុញឲ្យតម្លៃថ្នាំ ពេទ្យទាំងនោះធ្លាក់ចុះ៕(Radio Australia)