អាល្លឺម៉ង់​​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​កាត់​បន្ថយ​ការប្រសូត​បុត្រ​ដោយ​អសុវត្ថិភាព​ និង​ផ្ដល់​ជម្រើស​ឲ្យ​ស្ត្រី​ជា​ម្ដាយ

ប្រទេស​ អាល្លឺម៉ង់​បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី ​ទាំង​ឡាយ​ណា​ដែល​​មាន​ផ្ទៃ​ពោះ​តែ​​មិន​ចង់​បាន​កូន​មាន​លទ្ធភាព​ទៅ​ឆ្លង​ ទន្លេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​មិន​ចាំ​បាច់​ប្រើ​ឈ្មោះ​​​ពិត​ប្រាកដ​។

សេចក្ដី ​ព្រាង​ច្បាប់​នេះ​មាន​ បំណង់​កាត់​បន្ថយ​ការប្រសូត​បុត្រ​ដោយ​មិន​មាន​សុវត្ថិភាព​ និង​ផ្ដល់​ជម្រើស​ឲ្យ​ស្ត្រី​ជា​ម្ដាយ​អាច​បោះបង់​ចោល​កូន​ដែល​កើត​មក​តែ​ ខ្លួន​មិន​ចង់​បាន​ ដោយ​ដាក់​ទារក​នៅ​ក្នុង​ប្រអប់​ដែល​មាន​ឈ្មោះ​ថា​ ប្រអប់​ទារក។​

តាមរយៈ​ច្បាប់​នេះ​ក៏​នឹង​នៅ​តែ​អនុញ្ញាត​ឲ្យ​ កុមារ​ដែល​ត្រូវ​ម្ដាយ​បោះបង់​ចោល​អាច​ស្វែង​រក​​​អត្តសញ្ញាណ​មាតា​បង្កើត​ របស់​ពួក​គេ​បាន​ដែរ​ ក្រោយ​ពេល​ដែល​ក្មេង​ទាំង​នោះ​មាន​អាយុ​ ១៦​ឆ្នាំ​ឡើង៕(Radio Australia)

Related Articles

Back to top button
Close
Close