នៅព្រឹកថ្ងៃទី១៥នេះ លោក ម៉ម សូណង់ដូ មានសេរីភាព វិញហើយ
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣នេះ លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុ សម្បុក ឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ នឹងត្រូវ ដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃសអស់រយៈពេល ៨ខែមកនោះ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ម្សិលមិញ លោក ម៉ម សូណង់ដូត្រូវបានចៅក្រមសាលាឧទ្ធរណ៍សម្រេច ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តត្រឹមតែ៨ខែប៉ុណ្ណោះ ពាក់ព័ន្ធបទល្មើសព្រៃឈើ។
ការផ្តន្ទាទោសនេះ គឺគិតចាប់ពី ថ្ងៃចាប់ខ្លួន គឺថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ វាគម្រប់៨ខែត្រឹមសម្រាប់ការ ឃុំខ្លួនលោក ម៉ម សូណង់ ដូច្នេះលោក ម៉ម សូណង់ដូ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃនេះ៕
