អា​ជ្ញា​ធរ​ថៃ​បដិសេធ​បាញ់​ជន​ជាតិ​ភាគ​តិច Rohingya

អា​ជ្ញា​ធរ​ថៃ​បាន​បដិសេធ​ការ​ចោទ​ប្រ​កាន់​ ដែល​ថា​នាវឹក​ថៃ​បាន​បាញ់​ទៅ​លើ​ជន​ភៀស​ខ្លួន​ Rohingya ដែល​បាន​គេច​ខ្លួន​ពី​អំពើ​ហិង្សា​ដោយ​សាសនា​នៅ​ប្រ​ទេស​ភូមា បន្ទាប់​ពី​ក្រុម​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ពី​បញ្ហា​នេះ។

បើ​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watchបាន​ឲ្យ​ដឹង​ថា​អា​ជ្ញា​ធរ​គួរ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិត​ ល្អន់​ទាក់​ទង​ទៅនឹង​ការ​ចោទ​ប្រកាន់​នៃ​ការ​បាញ់​សម្លាប់​ជន​អន្តោ​ប្រ​ វេសន៍​ពីរនាក់​យ៉ាង​តិច។

អ្នក​ភូមិ​ជន​ជាតិ​ថៃ​បាន​ ប្រាប់វិទ្យុ​អូ​ស្ត្រាលី​កាល​ពី​សប្តាហ៍​មុន​ថាពួក​គេ​បាន​ឮ​ស្នូរ​កាំ​ ភ្លើង ហើយ​បន្ទាប់​មក​មាន​ការ​អូស​សាក​សព​ជន​ជាតិ​ភាគ​តិច Rohingya ចេញ​ពី​សមុទ្រ​នៅ​ភាគ​ខាង​ជើង​នៃ​កោះ​​កម្សាន្ត​ភូកេត។

បច្ចុប្បន្ន ​នេះ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ទទួល​ភស្តុតាង​ពី​ការ​ចោទ​ប្រ​ កាន់​ដូច​គ្នា​នេះ​ពី​អ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក។

បើ​តាម​អ្នក ​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ មេ​បញ្ជា​ការ​នា​វា​សមុទ្រ​ដែល​ទទួល​ខុស​ត្រូវ​នៅ​តំបន់​នោះ​បាន​បដិសេធ​ការ ​ចោទ​ប្រ​កាន់​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close