អៀង ​សារី ​បាន​លាចាក​​ពី​តុលាកា​រ​ និង​យត្តិ​ធម៌ហើ​យ​

Cambodia News

ភ្នំ​ពេញ​៖ អៀង សារីអៀង សារី​ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសខ្មែរក្រហមបានលាចាកលោកហើយនាព្រឹកនេះ ដោយមិនទាន់​បានទទួល​ការ​សម្រេច​ការកាត់កត្តី​នៅ​ឡើយ​ពីតុលាការ។ អៀង សារី បាន​ស្លាប់ ខណៈដែលមន្រ្តី និងបុគ្គលិកតុលាការខ្មែរក្រហម មិន​ទាន់បើកប្រាក់ខែ។

អៀង សារី​ ឧប​នាយក​រដ្ឋ​មន្រ្តី និង​រដ្ឋ​មន្រ្តី​ការ​បរទេស​​ខ្មែរ​ក្រហម​ ។
អៀង សារី​ ឧប​នាយក​រដ្ឋ​មន្រ្តី និង​រដ្ឋ​មន្រ្តី​ការ​បរទេស​​ខ្មែរ​ក្រហម​ ។

អៀង សារី គឺជាអតីតសិស្សនៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងក្រុង​ភ្នំពេញ។ លោកបានទទួល​អាហារូបករណ៍ទៅសិក្សា​នៅ​ឯវិទ្យា​ល័យ​​កុងដ័រសេនិងនៅ​វិទ្យាស្ថាន​សិក្សានយោបាយក្រុងប៉ារីស​ប្រទេស​បារាំង។ លោកបានចូលជាសមាជិកបក្សកុម្មុយនីស្ត បារាំង​ក្នុង​ឆ្នាំ១៩៥១។
អៀង សារី ត្រូវបានគេជឿថាបានចូលរួមជាមួយ ខៀវ សំផន ក្នុងការបង្កើតចលនា ម៉ាក្សស៊ីស ក្នុងស្រទាប់និសិ្សត​កម្ពុជា​នៅប្រទេសបារាំង។ បន្ទាប់ពីត្រឡប់​មក​កម្ពុជាវិញ​ក្នុង​ឆ្នាំ ១៩៥៧ អៀង សារី បាន​ក្លាយ​ជា​គ្រូ​បង្រៀនប្រវត្តិ​វិទ្យានៅវិទ្យា​ល័យ​ស៊ីសុវត្ថិ និងជាសមាជិកសកម្មនៃបក្ស​កុម្មុយ​នីស្ត​កម្ពុជា។ អៀង សារី បាន​រត់​ចូល​ព្រៃ​ដើម្បី​ចូល​រួម​ជា​មួយ​ចលនា​ខ្មែរ​ក្រហម​នៅ​​ឆ្នាំ​១៩៦៣។ ក្នុងអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧១-១៩៧៥ លោក​បានចូលរួមជាមួយរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិ​កម្ពុជា និង​ជា​បេសកជន​ពិសេស​របស់​រណសិរ្ស​រួប​រួមជាតិ​ខ្មែរ។ ពេល​​ដែល​ខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ អៀង សារី ក៏បាន​ក្លាយ​ទៅ​ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស។ អៀង សារី បាន​រត់​ភៀស​ខ្លួន​ទៅ ប្រទេសថៃនៅ​ពេល​ដែល​របប​ខ្មែរ​ក្រហម​ដួល​រលំក្នុងឆ្នាំ១៩៧៩។ គាត់ត្រូវបានកាត់ ទោសកំបាំង​មុខ​ពី​បទ​ប្រល័យពូជសាសន៍ និង​ត្រូវ​ផ្តន្ទា​ទោស​ប្រហារ​ជីវិត​ដោយ តុលា​ការប្រជាជនបដិវត្តន៍កម្ពុជានៅភ្នំពេញ។  អៀង សារី បានបន្ត​តួនាទី​របស់ខ្លួន ក្នុងរដ្ឋាភិបាលនិរទេស ប៉ុន្តែ​បាន​ផ្ទេរ​មុខ​តំណែង​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​ទៅ​ឲ្យ ខៀវ សំផន បន្ទាប់ពីការបង្កើត​រដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។ អៀង សារី បាន​ចាក​ចេញ​ពី​​ចលនា​ខ្មែរ​ក្រហម​ជា​មួយ​នឹង​កង​កម្លាំង​យោធា​រាប់ពាន់ នាក់​នៅខែសីហាឆ្នាំ១៩៩៦ ជាថ្នូរនឹងព្រះរាជក្រិត្យលើកលែងទោស​ចំពោះ​សាល​ក្រម  ឆ្នាំ១៩៧៩ និងការលើក​លែង​ទោស​ពី​សំណាក់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ពីការកាត់ទោសក្រោម​ច្បាប់​ដាក់​ខ្មែ​រក្រហម​នៅ​ក្រៅ​ច្បាប់ក្នុងឆ្នាំ១៩៩៤។

–       ឈ្មោះ​ក្រៅ​៖វ៉ាន់

–       ថ្ងៃខែ​ឆ្នាំ​កំណើត៖ October 24, 1925

–       ទី​កន្លែង​កំណើត៖ ភូមិលឿងវ៉ា ខេត្តត្រាវីញ (វៀត​ណាម​ខាងត្បូង)

–       ថ្ងៃ​ចាប់​ខ្លួន៖ November 12 2007 មេ​ធាវី​ការពារ​ក្តីលោក​ក អាង ឧត្តម (មេធាវីជាតិ) និងលោក ម៉ៃឃើល ខា​ណាវ៉ាស (Micheal G. Karnavas) (មេធាវី​អន្តរ​ជាតិ ជនជាតិអាមេរិក)

មុខ​តំណែង​ក្នុង​សម័យ​កម្ពុជា​ប្រ​ជា​ធិប្ប​តេយ្យ ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈ​កម្មា​ធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្តកម្ពុជា។

លោកត្រូវបានចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ​លើ​អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋ​កម្ម ប្រល័យ​ពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខ​បុក​ម្នេញ​ខាង​ផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និង​មាន​ចែងនិងផ្តន្ទាទោស តាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការ បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​​តុលាការ​កម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។​ សវនាការ​សាធារណៈ​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​​ចាប់​ផ្តើម​នៅ ឆ្នាំ ២០១១។

អៀង​ សារី
អៀង​ សារី

ចំណុច​ចោទ​ប្រកាន់៖អៀង សារី ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬបរាជ័យ​ក្នុង​ការ​ទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈ ឧស្សាហកម្ម​ឧក្រិដ្ឋ​កម្ម​រួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិត ដោយ​ការ​ជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម​ដូច​ខាង​ក្រោម  ដែលត្រូវបានប្រព្រឹត្ត នៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖

  • ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖ មនុស្សឃាត ការ​សម្លាប់​ផ្តាច់ពូជ ការដាក់ក្នុង មន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និង​អំ​ពើ​អ​មនុស្ស​ធម៌ផ្សេងទៀត។
  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៖ ការសម្លាប់ក្រុម​ជន​ជាតិ​វៀតណាម និងចាម។
  • ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើ​ទារុណ​​កម្ម​ឬ​ការ​ប្រព្រឹត្តអមនុស្សធម៌ ការបង្ក ដោយ​ចេតនា​ឲ្យ​មានរបួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាង​កាយ​ឬសុខភាព ការ​ដក​ហូត​ដោយ​ចេតនា​ពី​ឈ្លើយ​សឹក​ឬ​ជន​ស៊ីវិល​​​នូវ​សិទ្ធិ​ទទួល​បាន​ការ​ កាត់​ក្តី ដោយយុត្តិធម៌ ការ​បង្ខាំង​ និង​ការ​និរ​ទេស​ជន​ស៊ី​វិល​ដោយ​ខុស​ច្បាប់។
  • អំពើ​មនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦​។អៀង សារី បាន​បដិសេធ​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​គាត់៕
    ទង់ជាតិខ្មែរក្រហម
    ទង់ជាតិខ្មែរក្រហម
    មេដឹកនាំខ្មែរក្រហមកំពូលៗ។ ពីឆ្វេង៖ ឧបនា​យក​​​រដ្ឋមន្រ្តី និងរដ្ឋមន្រ្តី​ការបរទេស អៀង សារ (ស្លាប់) នា​យក​​​រដ្ឋមន្រ្តី និងជាបងធំទី ១ ប៉ុល ពត (ស្លាប៉) បងធំទី ២ នួន ជា (រស់) រដ្ឋមន្រ្តីការ​ពារ​ជាតិ សុន សេន (ស្លាប់)។
    មេដឹកនាំខ្មែរក្រហមកំពូលៗ។ ពីឆ្វេង៖ ឧបនា​យក​​​រដ្ឋមន្រ្តី និងរដ្ឋមន្រ្តី​ការបរទេស អៀង សារ (ស្លាប់) នា​យក​​​រដ្ឋមន្រ្តី និងជាបងធំទី ១ ប៉ុល ពត (ស្លាប៉) បងធំទី ២ នួន ជា (រស់) រដ្ឋមន្រ្តីការ​ពារ​ជាតិ សុន សេន (ស្លាប់)។

     

Related Articles

Back to top button
Close
Close