ម៉ម សូណង់ដូនឹងមានសេរីភាពវិញក្នុងពេលឆាប់ៗនេះ
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ សាលាឧទ្ទរណ៍សម្រេចផ្តន្ទាទោ
ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៏ លោក ឃុន លាងម៉េង បានសម្រេចលើវាសនាប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុឯករាជ្យរូបនេះ ឲ្យជាប់ទោសតែជាង៨ខែគិតចាប់ពីការឃុំខ្លួន។ ចំណែកទោសនៅសល់ជាង៤ឆ្នាំទៀត ដែលសាលាឧទ្ធរណ៏ចោទប្រកាន់ទាក់ទងនឹងបទល្មើសព្រៃឈើនោះ ត្រូវបានព្យូរទោសវិញ។
សូមបញ្ជាក់ថា បទល្មើសថ្មីនេះ គឺសាលាឧទ្ធរណ៏បានប្តូរមកពីបទចោទថា បង្កើតអបគមន៍ នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ២០ឆ្នាំ ដែលនាំឲ្យមានប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះ៕