អ៊ីរ៉ង់​​និង​​​ប៉ាគីស្ថាន​​បន្ត​​គំរោង​សាងសង់​បំពង់​បង្ហូរ​ប្រេងកាត​

នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​​ប៉ាគីស្ថាន បាន​​​ចាប់​ផ្តើម​​​បន្ត​​​​​​ការ​សាងសង់​​​​បំពង់​បង្ហូរ​ប្រេង​កាត​​ដែល​មាន​ប្រវែង​​​១៨០០គីឡូម៉ែត្រ​​​​​​ ​ស្ថិត​នៅ ​​ភាគ​ខាង​ជើង​​​​ការ៉ាឈី ប្រទេស​ប៉ាគីស្ថាន។ ការ​សាងសង់​​នេះ មាន​តំលៃជា​ទឹកប្រាក់​​ប្រមាន​​ជា​ ៧ពាន់​៥រយ លាន​ដុល្លារ នឹង​អាច​​អោយ​អ៊ីរ៉ង់​ផ្តល់​នូវ​​​ឧស្ម័ន​​​​២១លាន​ម៉ែត្រ​គូប ក្នុង​មួយ​ថ្ងៃ ដល់​ប៉ាគីស្ថាន​ ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៤។ ប្រទេស​ប៉ាគី ស្ថាន​មាន​ការ​រារែក​ចិត្ត​ច្រើន​មុន​នឹង​សំរេច​ចិត្ត​សាងសង់​ បំពង់​បង្ហូរ​ប្រេងកាត​នេះ​ ​ព្រោះ​​សហរដ្ឋ​អាមេរិក​ធ្លាប់​ដាក់​សម្ពាធ​ថា​​ក្រុង​អ៊ីស្លាម៉ាបាដ​អាច​នឹង​ទទួល​នូវ​ទណ្ឌកម្ម​ ប្រសិន​បើ​​​​ខ្លួន​​​​អនុវត្ត​​គំរោង​​នេះ​ជាមួយ​​​ក្រុង​តេហេរ៉ង់។

ប្រធានាធិបតី ​អ៊ីរ៉ង់ លោក Mahmoud Ahmadinejad​ និង​ប្រធានាធិបតី​ប៉ាគីស្ថាន​ លោក​​ Asif Ali Zardari ​ព្រម​ទាំង​គណប្រតិភូ​ជា​ច្រើន​រូប​​មក​ពី​ប្រទេស​ទាំង​ពីរ​ ​បានចុះ​​ទៅ​សម្ពោធ​​​បើក​ការដ្ឋាន​​សាងសង់​បំពង់​បង្ហូរ​ប្រេង​​កាត ដោយ​ផ្ទាល់​​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ជិត​ Chabahar ស្ថិត​នៅ​ភាគ​​អាគ្នេយ៍​​ប្រទេស​អ៊ីរ៉ង់។

ក្នុង​​ប្រវែង​​​ ១៨០០ គីឡូម៉ែត្រ ​​​បំពង់​​​បង្ហូរ​ប្រេងកាត ​ដែល​ត្រូវ​សាងសង់​នេះ ​មាន​ទីតាំង​​​នៅ​ភាគ​ខាង​ជើង​ការ៉ាឈី ប្រទេស​ប៉ាគីស្ថាន។ បំពង់ប្រេងកាត​​​នេះ​​មាន​តំលៃជា​ទឹកប្រាក់​​ប្រហែល​ជា​ ៧ពាន់​៥រយ លាន​ដុល្លារ​​ ​អាច​​អោយ​អ៊ីរ៉ង់​ផ្តល់​នូវ​​​ឧស្ម័ន​​​​២១លាន​ម៉ែត្រ​គូប ក្នុង​មួយ​ថ្ងៃ ដល់​ប៉ាគីស្ថាន​បាន​ ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៤។ គួរ​រំលឹក​ថា វិស័យ​ថាមពល​​​ប៉ាគីស្ថាន​​​​​កំពុង​តែ​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ ដែល​ជះ​ឥទ្ធិពល​ដល់​​​​គុណភាពផ្នែក​​ឧស្សាហកម្ម​​។​​​​
ក្រុង​ប៉ាគីស្ថាន​ មាន​គំរោងប្រើ​​​ឧស្ម័ន​​របស់​​អ៊ីរ៉ង់​​​​​ ​​​សំរាប់​​​​​​ការ​ផលិត​អគ្គិសនី​ ២០​ភាគរយ ក្នុង​ស្រុក។

យោង​តាម​ប្រធានាធិបតី​ប្រទេស​ទាំង​ពីរ​ ការ​បញ្ចប់​ការ​សាងសង់​បំពង់​បង្ហូរប្រេង នេះ​ គឺ​​​​ជា​កត្តា​​បង្ហាញនូវ​សន្តិភាព​ សុវត្ថិភាព​ និង​​ការ​រីក​ចំរើន​​ ព្រម​ទាំង​ពង្រឹង​​នូវ​​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​​ប្រទេស​ទាំង​ពីរ​អោយ​ រឹង​មាំ​ទៀត​ផង។

គួរ​រំលឹក​ថា គំរោង​សាង​សង់​បំពង់​បង្ហូរ​ប្រេងកាត​​របស់​​អ៊ីរ៉ង់​​ និង​ប៉ាគីស្ថាន​​​​​ បាន​ចាប់​​ដាក់​អោយ​អនុវត្ត​តាំង​ពី​ឆ្នាំ​ ២០១០​ មក​ម្ល៉េះ។ ការ​សាងសង់​​​នៅប៉ែក​​​ខាង​អ៊ីរ៉ង់​ ជិត​បញ្ចប់អស់​​ហើយ។ ដោយឡែក​​​​ប្រទេស​ប៉ាគីស្ថាន​វិញ​ ​​ជួប​ប្រទះ​ការ​ខ្វះ​ខាត​​​ថវិកា​​សាង​សង់​​។ ថ្មីៗនេះ​ ក្រុង​តេហេរ៉ង់​ បាន​សំរេច​យល់​ព្រម​​ជួយ​ចេញ​ប្រាក់​អោយ​ដល់​ប៉ាគីស្ថាន មួយ​ភាគ​បី​នៃ​ថវិកា​សាងសង់​​ តាម​រយៈ​ក្រុម​ហ៊ុន​សាង​សង់​របស់​​អ៊ីរ៉ង់​​មួយ​។

កន្លង​មក​ ប្រទេស​ប៉ាគីស្ថាន​មាន​ការ​រារែក​​នឹង​​សំរេច​ការ​សាងសង់​នេះ​ណាស់​ ព្រោះ​ខ្លួន​បាន​រង​នូវ​សម្ពាធ​របស់​សហរដ្ឋ​​អាមេរិក ​​ដែល​ធ្លាប់​​លើកឡើង​ថា​ ក្រុង​អ៊ីស្លាម៉ាបា​ដ​អាច​នឹង​ទទួល​​​ទណ្ឌកម្ម ប្រសិន​បើ​អនុវត្ត​នូវ​គំរោង​សាង​សង់​​នេះ ជាមួយ​ប្រទេស​អ៊ីរ៉ង់។
សហរដ្ឋ​អាមេរិក ព្យាយាម​​អោយ​ប្រទេស​អ៊ីរ៉ង់​​ ធ្លាក់​ក្នុង​ភាព​ឯកា ព្រោះ​​មិន​ចង់​អោយ​អ៊ីរ៉ង់​​​​​​​ផលិត​​បាន​អាវុធ​នុយក្លេអ៊ែរ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close