អ.ស.ប.​ បរិហារ​ការ​រើសអើង​ប្រឆាំង​ជន​ភាគ​តិច​ Rohingyas​នៅ​ភូមា​

នៅ ​ក្នុង​របាយការណ៍​​មួយ​របស់​អ្នក​ រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា ជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​នៅ​ ភូមាTomas Ojea Quintana បាន​តឿន​រំលឹក​ដល់​​ភូមា​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ឲ្យ​បញ្ឈប់​​រាល់​ការ​រើស​អើង​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​ Rohingyas ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ លោក Tomas Ojea Quintana ​បាន​អះអាង​ទៀត​ថា” រដ្ឋាភិបាល​ភូមា ចាំ​បាច់​ត្រូវតែ​ដោះ​ស្រាយ​បញ្ហា​នេះ​សិន ដើម្បី​កុំ​ឲ្យ​ដំណើរការ​ធ្វើ​កំណែ​ទម្រង់​ភូមា​ចោទ​ជា​បញ្ហា”។

ដោយ​ ដាក់ជូន​របាយការណ៍​ចុង​ក្រោយ​មួយ​របស់​ខ្លួន​ដល់​ក្រុម​ប្រឹក្សា​អសប ទទួល​បន្ទុក​សិទ្ធ​មនុស្ស លោក Tomas Ojea Quintana បាន​វាយ​តម្លៃ​ថា បញ្ហា​សំខាន់​ខ្លះៗ​នៅ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​នៅ​​ប្រទេស​ភូមា​នៅ​មិន​ បាន​ទាន់​ដោះស្រាយ​នៅ​ឡើយ​ទេ បែប​យ៉ាង​ការរើសអើង​​ប្រឆាំង​​​នឹង​​ជនជាតិ​ភាគ​តិច Rohingyas​នៅ​ក្នុង​រដ្ខ​​Rhkhine ជាដើម។
អ្នក ​រាយការណ៍​ពិសេស​របស់​អសប បាន​ថ្លែងបន្តទៀតថា “គឺ​ដល់​ពេល​ហើយ​សំរាប់​​អាជ្ញាធរ​ភូមា ក្នុងការ​​ដោះស្រាយ​បញ្ហា​រើសអើង​ ទាំង​នេះ ដើម្បី​កុំ​ឲ្យ​ដំណើរ​ការ​ធ្វើ​កំណែ​ទម្រង់ មាន​ភាព​ផុយ​ស្រួយ។” រដ្ឋាភិបាល​ភូមា ត្រូវតែ ចាត់វិធានការ​ឲ្យ​មាន​តម្លា​ភាព នៅ​លើ​ព្រឹត្តិការណ៍​នានា ដែល​បាន​កើត​ឡើង​នៅ​​រដ្ឋ​រ៉ាគីន ជា​ពិសេស​ ​ឧប្បត្តិហេតុ​ហិង្សា​នានា​រវាង​សហគមន៍​សាសនា នៅ​ខែ​មិថុនា​និង​ខែ​តុលា​ឆ្នាំ២០១២-“-នេះ​ជា​ការ​គូស​បញ្ជាក់​របស់ Tomas Ojea Quintana ​​នៅ​ពី​មុខ​រដ្ឋ​ចំនួន​៤៧ ដែល​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​អសប​ទទួល​បន្ទុក​សិទ្ធ​មនុស្ស។

​នៅក្នុងរបាយការណ៍នេះដែរ Tomas Ojea Quintana ថែម​ទាំងបាន​​សុំ​ឲ្យ​អាជ្ញាធរ​ភូមា​ចាត់​វិធានការ​នានា ដើម្បី ជួយ​សម្រួល​ដល់​​អង្គការ​មនុស្ស​ធម៌ ក្នុង​ការ​​ចូល​ទៅ​​ក្នុង​រដ្ឋ Kachin។ ​ នៅ​ក្នុង​រដ្ឋ​កាឈីន នេះហើយ ដែល​ កងទ័ព​ភូមា បាន​​ធ្វើ​ការ​វាយ​ប្រយុទ្ធ​គ្នា​ឡើង​វិញ​ជាមួយ​​ក្រុម​ឧទ្ទាម​​កាឈីន ចាប់តាំង​ពី​ខែ​មិថុនា​២០១១ ក្រោយ​ពី​បាន​​ផ្អាក​ឈប់​បាញ់​គ្នា​អស់រយៈ​​១៧​ឆ្នាំ ។ សង្គ្រាមនេះ បាន​ជំរុញ​ឲ្យ មាន​ជន​ភៀស​ខ្លួន​ជា​ច្រើន​ពាន់​នាក់ រត់​ចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន​។

មិនតែប៉ុណ្ណោះ លោក Tomas Ojea Quintana​ ថែម​ទាំង​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា «  ដំណើរ​ការ​​ធ្វើ​កំណែ​ទម្រង់​ដែលផ្តល់សន្ទុះ​ដោយ​របប​​ភូមា​ថ្មី​ក្រោមការ​ ដឹកនាំ​របស់​អតីត​ឧត្តម​សេនីយ​ថេនសេន​ កំពុង​តែ​បន្ត​ដំណើរ​នៅ​លើ​ទិស​ដៅ​ល្អ ក៏ប៉ុន្តែ ក៏​នៅ​មាន​គម្លាត​គ្នា​ឆ្ងាយ​មួយ​គឺ​ រវាង កំណែ​ទម្រង់​ដែល​បាន​សម្រេច​ឡើង​និង​ការ​ អនុវត្តន៍ជាក់ស្តែងនៃកំណែទម្រង់នេះ៕​ដោយ នុយ ប៊ែរណាដែត(RFI)

Related Articles

Back to top button
Close
Close