ទិន្នន័យ​សម្ងាត់​របស់​មនុស្ស​ល្បីៗនៅ​អាម៉េរិក​បាន​​ត្រូវ​គេ​លួច​តាម​ប្រព័ន្ធ​អ៊ីនធើរណិត​យក​ទៅ​ផ្សព្វផ្សាយ

ក្រុម​អាជ្ញាធរ​នៅ​សហរដ្ឋ​អាម៉េរិក កំពុង​តែ​បើក​ការ​តាម​ដាន បន្ទាប់​ពី​ក្រុម​អ្នក​​លួច​ចូល​លុក​លុយ​​ប្រព័ន្ធ​កុំព្យូទ័រអ្នក​ដទៃ បាន​ទម្លាយ​ទិន្នន័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ទំនង​ជា របស់​លោក​ស្រី Michelle Obama ជា​ភរិយា​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង​ជន​ដែល​មាន​ឈ្មោះ​ល្បី​ជា​ច្រើន​រូបទៀត​។

ពួកអ្នក ​​លួច​ជ្រៀត​ជ្រែក​ចូល​លុក​លុយ​​ប្រព័ន្ធ​កុំព្យូទ័រអ្នក​ ដទៃ (hackers) ដែល​មាន​ប្រភព​ចេញ​ពី​អាសយដ្ឋាន​វ៉ិបសាយថ៍​​របស់​ប្រទេស​រុស្ស៊ី បាន​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ខ្លួន​ហៅថា ជា​របាយការណ៍​ជុំវិញ​ការ​ប្រើ​ប្រាស់​កាត​ឥណទាន​របស់​លោកស្រី​ Michelle Obama និង​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​លោកស្រី Hillary Clinton ព្រម​ទាំង​ស្វាមី​ភរិយា​មួយ​គូ​ដែល​ជា​អ្នក​សិល្បៈល្បី​ល្បាញ​ផង​ដែរ។

របាយការណ៍ ​ទាំង​នោះ បង្ហាញ​ឲ្យ​ដឹង​អំពី​ឈ្មោះ​នៃម្ចាស់​កាត​ឥណទាន​និង​ប្រវត្តិ​ប្រើប្រាស់​ដែល ​រួម​មាន ប្រាក់​កម្ចី​និង​សម្មភាព​ផ្សេងៗ​ទៀត បាន​មក​ពី​ក្រុម​ហ៊ុន​ធំៗ​ដែលធ្វើ​ការ​វាយ​តម្លៃ​លើ​ការ​ជាប់​​បំណុល៕ (Radio Australia)

Related Articles

Back to top button
Close
Close