ខ្មោច​សត្វ​ជ្រូក​ជាង​៣ពាន់​ក្បាល​នៅ​សៀង​ហៃ​ងាប់​ដោយ​សារ​ជំងឺ

អ្នក​ធ្វើ​ការ​នៅ​ប្រទេស​ចិន​កំពុង​ បន្ដ​កិច្ច ​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ប្រមូល​ខ្មោច​សត្វ​ជ្រូក​ជិត​៣ពាន់​ក្បាល​ដែល​គេ​បាន​រក​ឃើញ​នៅ​ ក្នុង​ទន្លេ​មួយ​នៅ​ជិត​ក្រុង​សៀង​ហៃ​។

មាន​របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា មាន​សត្វ​ជ្រូក​រាប់​ពាន់​ក្បាល​ត្រូវ​គេ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​នោះ ពី​ខេត្ដ​មួយ​ដែល​មាន​ទីតាំង​ភូមិ​សាស្រ្ដ​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​ ក្រោយ​ពី​សត្វ​ជ្រូក​ទាំង​នោះ​បាន​ងាប់​ដោយ​សារ​ជំងឺ។

លោក Adam Minter អ្នក​កាសែត​ម្នាក់​មាន​មូលដ្ឋាន​នៅ​ក្រុង​សៀង​ហៃ​រាយ ការណ៍​ថា មន្រ្ដី​សុខាភិបាល​កំពុង​មាន​ការ​បារម្ភ​ពី​ព្រោះ​វីរុស​ចេញ​ពី​សាច់​ជ្រូក​ រលួយ​អណ្ដែត​តាម​ទឹក​ អាច​ឆ្លង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​របស់​ក្រុង​សៀង​ហៃ៕ (Radio Australia)

Related Articles

Back to top button
Close
Close