លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ ស៊ើបអង្កេតរឿងបាញ់ជនភៀសខ្លួន
លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្ដីថៃមានប្រសាសន៍ថា លោកស្រីនឹងធ្វើការស៊ើបអង្កេតអំណះអំណាងមួយចំនួនដែលថា កងទ័ពជើងទឹកថៃបានបាញ់ទៅលើជនភៀសខ្លួន Rohingya ដែលរត់គេចចេញពីតំបន់ប៉ែកខាងលិចនៃប្រទេសភូមា។
អ្នក ភូមិថៃជាច្រើននាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន ABC កាលពីសប្ដាហ៍មុនថា ពួកគេបានឮស្នូរកាំភ្លើងជាច្រើនគ្រាប់ ក្រោយពីពួកគេបានទៅអូសយកសាកសពជនជាតិ Rohingya ពីររូបចេញពីទឹកនៅឆ្នេរសមុទ្ទប៉ែកខាងជើងកោះភូកេត។
បុរស Rohingya ជាច្រើននាក់ដែលបានជ្រកពួនជាមួយអ្នកភូមិថៃនិយាយថា ពួកគេបានជិះកាណូត ហើយត្រូវទាហានជើងទឹកថៃអូសកាណូតពួកគេចេញពីដែនទឹកថៃ។ នៅពេលដែលពួកគេលោតចូលទឹក ក៏ត្រូវទាហានថៃបាញ់ប្រហារ។
ប៉ុន្ដែ ទាហានថៃនិយាយថា ប្រសិនបើពួក Rohingya ស្លាប់នោះ គឺដោយសារលង់ទឹកស្លាប់ទេ ហើយថា នៅក្នុងពេលដែលទាហានថៃបាញ់នោះ គឺជាការបាញ់ព្រមានទៅលើទេ មិនមែនបាញ់សម្ដៅទៅលើពួក Rohingya ឡើយ។
យ៉ាងណាក៏ដោយ មានប្រសាសន៍នៅពេលលាងភោជនាហារនៅក្រុងបាងកកកាលពីយប់មិញនេះ លោកស្រីនាយករដ្ឋមន្រ្ដីថៃមានប្រសាសន៍ថា “យើងមិនលើកទឹកចិត្ដឲ្យមានការប្រព្រឹត្ដអំពើហិង្សាទេ ហើយយើងនឹងធ្វើការស៊ើបអង្កេត”។
នៅគ្រានេះដែរ មានកង្វល់ជាច្រើនជុំវិញសុវត្ថិភាពរបស់បុរសជនជាតិ Rohingya ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន ABC អូស្រ្ដាលី ហើយគេមិនដឹងថា តើពួក Rohingya ទាំងនេះកំពុងពួននៅទីណានោះទេ៕ (Radio Australia)