បាតុករជប៉ុនប្រឆំាងនុយក្លែអ៊ែរធ្វើបាតុកម្ម មុនខួប២ឆ្នំានៃគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ Fukushima
នៅ ប្រទេសជប៉ុនក្នុងថ្ងៃអាទិត្យ ទី១០ មីនានេះ មានការរៀបចំក្បួនបាតុកម្មនៅទូទំាងប្រទេសដែលបានចូលរួមដោយមនុស្ស រាប់សិបពាន់នាក់។ គោល ដៅ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលបោះបង់ចោលការប្រើប្រាស់ថាមពលនុយ ក្លេអ៊ែរ។ ក្បួនបាតុកម្មថ្ងៃនេះបានធ្វើឡើង មួយថ្ងៃ មុនខួបគម្រប់ ២ឆ្នំានៃគ្រោះរញ្ជួយដី បង្កចេញជារលកយក្ខស៊ូណាមីបណ្តាលឲ្យមានមនុស្សស្លាប់ជិត១៩០០០នាក់កាលពីថ្ងៃទី ១១ មីនា ឆ្នំា ២០១១។ គឺរលកយក្ខស៊ូណា មីនោះឯងដែលក៏បានបង្កឲ្យមានគ្រោះមហន្តរាយ នុយក្លេអ៊ែរនៅ Fukushima។
នៅ ទីក្រុងតូក្យូដែលមានប្រជាជនរស់នៅប្រមាណជា ៣៨លាននាក់ មានប្រជាជនប្រមាណតែ ១៥ ០០០នាក់ប៉ុណ្ណោះដែលបានចុះផ្លូវធ្វើបាតុកម្មប្រឆំាងនឹងថាមពល នុយក្លេអ៊ែរ។ ដំបូង ក្រុមបាតុករបានជួបជុំគ្នានៅក្នុងឧទ្យានដ៏ធំមួយ បន្ទាប់មក ពួកគេបាននំាគ្នាដើរឆ្ពោះទៅរដ្ឋសភាដើម្បីដាក់ញត្តិសុំឲ្យលោក នាយករដ្ឋមន្រ្តី Shinzo Abé បញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរទំាងស្រុង។ ក្រៅពីទីក្រុងតូក្យូ ក្បួនបាតុកម្មប្រឆំាងនុយក្លេអ៊ែរក៏ត្រូវបានរៀបចំក្នុងថ្ងៃនេះនិងគ្រោងរៀបចំនាថ្ងៃស្អែកនៅប្រមាណជា១៥០កន្លែង នៅទូទំាងប្រទេស។ តែអ្វីជាការកត់សម្គាល់រួម ចំនួនអ្នកចូលរួមក្នុងខួបឆ្នំាទី២ នេះ មានការថយចុះច្រើន ពោលគឺតិចជាងឆ្ងាយណាស់ បើប្រៀបនឹងក្រោយពេលផ្ទុះព្រឹត្តិការណ៍ដំបូងកាលពី ២ឆ្នំាមុនដែលមានមនុស្សចូលរួមរហូតដល់ទៅ ១៣០ ០០០នាក់។ នេះបានបង្ហាញយ៉ាងច្បាស់ថា ក្រុមអ្នកប្រឆំាងនឹងនុយក្លេអ៊ែរមិនអាចយកគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ Fukushima មកធ្វើជាមូលដ្ឋាន ដើម្បីបង្កើតជាចលនាប្រឆំាងនុយក្លេអ៊ែរថ្នាក់ជាតិបានឡើយ។
គួរជម្រាបជូនថា បច្ចុប្បន្ននេះ និង ២ឆ្នំាក្រោយគ្រោះមហន្តរាយនុយ ក្លេ អ៊ែរនៅ Fukushima មក រដ្ឋាភិបាលបានដាក់ឲ្យដំណើរឡើងវិញនូវម៉ាស៊ីន ប្រតិ កម្មតែ ២ ប៉ុណ្ណោះ ក្នុងចំណោមម៉ាស៊ីនប្រតិកម្មសរុបទំាង ៥០ ដែលជប៉ុនមាន។ អ្វីដែលក្រុមអ្នកប្រឆំាងនុយក្លេអ៊ែរបន្តទាមទារ គឺសុំឲ្យរដ្ឋាភិ បាលបញ្ឈប់ការប្រើប្រាស់ថាលពលនុយក្លេអ៊ែរទំាងស្រុង ព្រមទំាងបញ្ឈប់ការសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរថ្មីៗទៀតផង។ នៅក្នុងជំនាន់រដ្ឋា ភិបាលកណ្តាល ឆ្វេងនិយមដឹកនំាដោយលោកនាយករដ្ឋមន្រ្តី Yoshihiko Noda ដែលបានចាញ់ឆ្នោតកាលពីខែធ្នូកន្លងទៅ លោក Noda បានសន្យាបោះបង់ចោលថាមពលនុយក្លេអ៊ែរបន្តិចម្តងៗ ចាប់ពីពេលនេះ ដល់ឆ្នំា ២០៣០។ ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនំាដោយលោក Shinzo Abé មកពីគណបក្សសេរីប្រជាធិបតេយ្យ បែរជាបានសម្រេចចិត្តដាក់ឲ្យដំណើរការឡើងវិញនូវគ្រប់ ម៉ាស៊ីនប្រតិកម្មដែលធានាសន្តិសុខល្អ និងដែលបានផ្អាកដំណើរការនាពេលកន្លងមក៕ដោយ គួច គន្ធារ៉ា (RFI)