លោក ហ៊ុន សែន អំពាវនាវ ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ
Cambodia News
ភ្នំពេញ៖ ក្នុងពិធីចែកវិញ្ញាបនបត្រ ដល់សិស្ស វិទ្យស្ថានខ្មែរជំនាន់ថ្មី នៅ វិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំង ប្រទេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ព្រោះនៅដើមឆ្នាំ២០១៣នេះ គ្រោះអគ្គិភ័យបានកើតមានឡើ់ង ជាច្រើនករណី។

លោក ហ៊ុន សែនបន្តថា នៅដើមឆ្នាំនេះ សង្កេតឃើញថា បញ្ហាគ្រោះអគ្គិភ័យបានកើតមានឡើង ជាច្រើនករណីនៅក្នុងប្រទេស ដែលបណ្តាលមកពីការធ្វេសប្រហែស របស់ប្រជាពលរដ្ឋ ហេតុនេះហើយ ពលរដ្ឋ គ្រប់រូប ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះគ្រោះ អគ្គិភ័យ ដែលវាអាចកើតមានឡើង ក្នុងចន្លោះពេលណាមួយនាក្នុងរដូវក្តៅនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១២ គ្រោះអគ្គិភ័យបានកើតឡើង ៤៤២លើក ក្នុងនោះឆេះផ្ទះ ៥១២ខ្នង ស្លាប់មនុស្ស៤នាក់ របួស១០នាក់ ដែលភាគ ច្រើនបណ្តាលមកពី ការធ្វេសប្រហែស ការឆ្លងចរន្តអគ្គិសនី ៕