ជនជាប់ចោទម្នាក់ពីបទចាប់រំលោភនៅឥណ្ឌាបានធ្វើអត្តឃាត
បណ្តាញព័ត៌មានឥណ្ឌាធ្វើ សេចក្តីរាយការណ៍ថា បុរសម្នាក់ក្នុងចំណោមបុរស៥នាក់ដែលជាប់ចោទពីបទចាប់រំលោភហើយ សម្លាប់នារីវ័យក្មេងមួយរូបនៅក្នុងក្រុង New Delhi កាលពីឆ្នាំមុនបានសម្លាប់ខ្លួនឯងនៅក្នុងពន្ធនាគារ។
បុរស ឈ្មោះ Ram Singh ជាប់ចោទថាបានបើករថយន្តក្រុងដែលនារីអាយុ២៣ឆ្នាំបានរងការវាយដំនិង រំលោភ មុននឹងត្រូវគេបោះទម្លាក់ចេញនៅតាមដងផ្លូវ។
ករណីនេះ បានបង្កឲ្យមានកំហឹងក្រេវក្រោធពាសពេញប្រទេសឥណ្ឌា ហើយមនុស្សម្នាបាននាំគ្នាប្រមូលផ្ដុំតវ៉ានៅតាមផ្លូវដើម្បីទាមទារ ឲ្យមានការការពារថែមទៀតដល់ស្រ្តីឥណ្ឌា។
លោក Ram Singh និងបុរស៤នាក់ទៀត បានឋិតនៅក្នុងបញ្ជីនៃការឃ្លាំមើលក្រែងមានការធ្វើអត្តឃាត។ ក៏ប៉ុន្តែមន្រ្តីពន្ធនាគារនៅក្រុង New Dehli និយាយថា លោក Ram Singh បានរកវិធីធ្វើអត្តឃាតទាល់តែបានដោយការចងកនៅ ពេលព្រឹកព្រលឹម៕ (Radio Australia)