កូរ៉េខាងជើងផ្ដាច់​​​ឈប់​ប្រើ​បណ្ដាញ​​​ទាក់ទង​​គ្រាអាសន្ន​ដើម្បី​ដោះ​ស្រាយ​ទំនាស់​នៅជ្រោយកូរ៉េ

នៅគ្រា​ដែល​​ទំនាស់​កាន់តែមាន​ភាព​ តានតឹង​ឡើង​ នៅជ្រោយកូរ៉េ ក្រុង​ព្យុងយ៉ាង​បាន​ផ្ដាច់​ឈប់​ប្រើ​​​បណ្ដាញ​ទាក់ទង​​គ្រា​អាសន្ន​ ជាមួយនឹង​កូរ៉េខាងត្បូង។

កូរ៉េខាងត្បូង ​និយាយ​ថា  កូរ៉េខាងជើង​ហាក់​​បានផ្ដាច់​​បណ្ដាញ​ទាក់ទង​គ្រាអាសន្ន​ដែល​បង្កើតឡើង​​ ដើម្បីដោះស្រាយ​​បញ្ហា​នៃ​ការ​វិវឌ្ឍ​ភ្លាម​ៗណាមួយ​ដែល​កើតមានឡើង​នៅ​តាម​ តំបន់​ហាម​កិច្ច​ប្រតិបត្តិការ​យោធា។

ក្រុង​ព្យុងយ៉ាង​ បានព្រមានកាលពីអាទិត្យមុន​ថា ខ្លួននឹង​មិនគោរពតទៀត​ឡើយនូវ​​កិច្ចព្រមព្រៀងឈប់​បាញ់​គ្នា​ ដែលបាន​ផ្អាក​សង្រ្គាម​រវាង​កូរ៉េ​ទាំងពីរ តាំង ​ពី​ឆ្នាំ​១៩៥៣​មក។

កូរ៉េខាងជើង ​ក៏បាន​គំរាម​វាយ​ប្រហារ​ដោយប្រើ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​ទៅលើ​ក្រុង​ សេអ៊ូល និង​សហ​រដ្ឋ​អាម៉េរិក ដើម្បី​ជាការឆ្លើយតបទៅនឹង​ការរឹត​បន្ដឹង​​​ទណ្ឌ កម្ម​របស់​អង្គការ​សហ​ប្រជា​ ជាតិ​មកលើ​កូរ៉េខាងជើង៕ (Radio Australia)

Related Articles

Back to top button
Close
Close