សិក្ខា​សាលា​ស្តីពី​«ការ​ប្រ​ឆាំង​នឹង​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ដល់​ភេរ​វកម្ម​»​

Cambodia News

ភ្នំ​ពេញ៖ នៅ​ថ្ងៃ​ទី​១១ ខែមិនា ឆ្នាំ​២០១៣នេះ ក្រុម​មន្រ្តី​នានា​​ដែល​មានការ​​ ពាក់ព័ន្ធ​នឹង​​កម្ពុជា​​ បានមក​ទទួល​ការ​​បណ្តុះ​​បណ្តាល​វគ្គ​ជំនាញ​​​​មួយ​ ក្នុង​ការ​​ប្រឆាំង​នឹង​​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម ជាមួយនិង​​មន្រ្តី​ដទៃ​ទៀត​មក​​ពី​ប្រទេស​​ឥណ្ឌូណេស៊ី  ម៉ាឡេស៊ី និង​ហ៊្វី​លី​ពីន ដោយ​មាន​ការ​ឧបត្ថម្ភ​ពីស្ថាន​ទូត​អង់គ្លេស។

សិក្ខាកាម ដែលមក​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នេះ មាន​​តំណាង​មកពី​​ធនាគារជាតិ ចៅក្រម ព្រះរាជ​អាជ្ញា មន្រ្តី​​អនុវត្ត​ច្បាប់​ មន្រ្តី​អធិការ​កិច្ច​ពន្ធដារ អង្គការ​ស្ថាប័ន​នានា និង​វិស័យ​ឯកជនផងដែរ។

លោក ម៉ាក ហ្គូដឌីង ឯកអគ្គរាជ​ទូតអង់​គ្លេស​ប្រចាំ​កម្ពុជា បានថ្លែង​នៅក្នុង​សិក្ខា​សាលារយៈ ពេល៥​ថ្ងៃនោះ​ថា ការ​ដែល​​សហគមន៍​អន្តរ​ជាតិ​ធ្វើការ​រួមគ្នា​ គឺជា​រឿង​​សំខាន់​​ដើម្បី​​ឆ្លើយ​​តប​ទៅនឹង​ការគំរាម​កំហែង​ទាំង​ឡាយ របស់​ពួក​ភេរវករ ដែលធ្វើ​ឲ្យ​ចុះ​ខ្សោយ​​នូវ​ប្រសិទ្ធ​ភាព​ការងារ​និង​កិត្យានុភាព​នៃ​ សេដ្ឋកិច្ចជាតិ។

លោកបន្ត​ថា ​កម្មវិធីនេះ បើកផ្លូវឱ្យ​​យើង​ ធ្វើការ​ក្នុងភាព​ជាដៃគូ​​ជាមួយ​ស្ថាប័ននានា ដើម្បី​លើក​កម្ពស់​​ជំនាញ​ជាក់លាក់ ដែល​​ជួយ​​កម្ពុជា  ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង ពី​ឧក្រិដ្ឋ​កម្ម​​លាង​លុយកខ្វក់ ហើយ​ក៏នឹង​ជួយរួម​ចំណែក​​ដល់ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ប្រកប​ដោយ​​និរន្តរ​ភាព ​​របស់​កម្ពុជា​ផងដែរ​​៕

មន្រ្តី​ធនា​គារ​ជាតិ​កម្ពុជា​ថ្លែង​ការ​ចំពោះ​អង្គ​សិក្ខា​សាលា​ទប់​ស្កាត់​ការ​លាង​​លុយ​​កខ្វក់។​
មន្រ្តី​ធនា​គារ​ជាតិ​កម្ពុជា​ថ្លែង​ការ​ចំពោះ​អង្គ​សិក្ខា​សាលា​ទប់​ស្កាត់​ការ​លាង​​លុយ​​កខ្វក់។​

Related Articles

Back to top button
Close
Close