នគរបាល​កំពុង​ស្វែងរក​ ខេមរៈ ​សិរីមន្ត ​ដែល​កំពុង​លាក់​ខ្លួន

រូប ខេមរៈ សិរី​មន្ត នៅក្នុង Facebook wall របស់ខ្លួន។
រូប ខេមរៈ សិរី​មន្ត នៅក្នុង Facebook wall របស់ខ្លួន។

Cambodia News និង ភ្នំពេញបច្ចុប្បន្ន

ខេត្តព្រះសីហនុ៖ ខណៈដែល​អ្នក​ប្រើប្រាស់​ Facebook កំពុង​តែចែករំលែកព័ត៌មាន​ និង​​​រូប​ភាព​ឲ្យគ្នាពីហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់មួយ​ដែល​ បានកើតមានចំពោះ​ក្រុមសំដែង​សិល្បៈ​របស់​លោក​ខេមរៈ សិរី​មន្ត កាល​ពីយប់មិញ  មន្រ្តី​នគរបាល​ខេត្ត​​ព្រះ​សីហនុ​​បាន​និយាយថា នគរបាល​កំពុងតែ​​ស្វែងរក​លោក ​​ខេមរៈ សិរី​មន្ត ដើម្បី​មក​បំភ្លឺ​ពី​ហេតុការណ៍នេះ។

លោក ​​ខេមរៈ សិរី​មន្ត ដែល​​សាធារណជនបានស្គាល់ថា​ជាតារា​ចម្រៀងវ័យក្មេង​ល្បី​ឈ្មោះ​មួយរូប​បាន​ដើរ ​ចេញ​ពី​មន្ទីរ​ពេទ្យ ដោយមិន​បាន​ប្រាប់មន្រ្តីពេទ្យ​ប្រចាំ​ការ ព្រោះ​លោក​​ទំនង​​ជា​​ខ្លាច​មាន​អ្នក​សារព័ត៌មាន​​មក​​ សាកសួរពីបញ្ហាដ៏រន្ធត់នេះ​។

នគបាល​​រូបនោះ​​​បាន​​បញ្ជាក់​ថា ក្រុម​មន្រ្តីជំនាញ​របស់​លោក​បាន​មក​មន្ទីរពេទ្យ ដើម្បី​​ចង់សួរនាំខ្លះពី​ ខេមរៈ សិរី​មន្ត ព្រោះ​នគរបាល​បាន​ដឹង​ថា ខេមរៈ សិរី​មន្ត ​បាន​ទទួល​រង​របួសស្រាល ខណៈដែល​សហការី​​របស់ខ្លួន​​បាន​​ស្លាប់​​៤​នាក់។

ទូរស័ព្ទ​របស់​លោក​ ខេមរៈ សិរី​មន្ត ក៏មិនអាចទាក់ទងបាន។  អ្នកបាត់បង់ជីវិតម្នាក់ជាកូនតារាកំប្លែង  នាយ កុយ និងម្នាក់ជាកូនអ្នកស្រី ណយ សំណាង។

គួរ​បញ្ជាក់ដែរ​ថា ក្រុមសំដែង​របស់​លោក ​ខេមរៈ សិរី​មន្ត ​បាន​រង​គ្រោះថ្នាក់​ចរាចរណ៍​មួយនៅលើ​ផ្លូវជាតិលេខ ៤ ឆ្ពោះទៅ​​ខេត្តព្រះសីហនុ​ កាល​ពី​ម៉ោង ប្រមាណ​ជាង ៩ យប់ នា​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ នេះ។​ មន្រ្តីនគរបាល​បានបញ្ជាក់​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមាន​ដោយ​សារ​​ការ​បុក​គ្នា​វ​វាង​ រថ​យន្តម៉ាក Tundra របស់​លោក ខេមរៈ សិរី​មន្ត និង​រថយន្ត​កុងតឺន័ររបស់​ក្រុមហ៊ុនឯកជនមួយ​។

គួរបញ្ជាក់ដែរថា កាល​ពីប៉ុន្មានឆ្នាំ​មុនតារាចម្រៀង​ស្រី សុខ ពិសី ក៏ធ្លាប់​បានម​ជួបប្រទះ​​គ្រោះថ្នាក់ចរាចរណ៍​មួយដ៏រន្ធត់ដែរ​នៅ​លើ​កំណាត់​ ផ្លូវជាតិលេខ៤ ដែល​​ធ្វើ​ឲ្យ​ម្តាយ​​ សុខ ពិសី បាន​​ស្លាប់ ហើយ សុខ ពិសី ខ្លួនឯងដែលជាអ្នកបើកបរ​ក៏​បាន​រង​របួសធ្ងន់៕​

អ្នកបាត់បង់ជីវិត ម្នាក់ជាកូនលោកពូកុយ និងម្នាក់ជាកូនអ្នកស្រី ណយ សំណាង។
អ្នកបាត់បង់ជីវិត ម្នាក់ជាកូនលោកពូកុយ និងម្នាក់ជាកូនអ្នកស្រី ណយ សំណាង។

Related Articles

Back to top button
Close
Close