អាម៉េរិកទាត់ចោលការគំរាមបាញ់គ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង
សេតវិមានបានទាត់ចោលនូវការគំរាម របស់ កូរ៉េខាងជើងក្នុងការបើកការ វាយប្រហារអាវុធនុយក្លេអ៊ែរ ដើម្បីជាការសងសឹកចំពោះការដាក់ទណ្ឌកម្មថ្មីៗធ្វើឡើងដោយអង្គការ សហប្រជាជាតិទៅលើកូរ៉េខាងជើង។
សហរដ្ឋ អាម៉េរិកនិយាយថា សេចក្ដីសម្រេចមួយដែលផ្ដោតគោលដៅទៅលើអ្នកការទូតរបស់កូរ៉េខាង ជើង និងការផ្ទេរសាច់ប្រាក់ជាច្រើន គួរតែត្រូវបានការអនុម័តពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជា ជាតិនៅសប្ដាហ៍ក្រោយ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងតែធ្វើ ការគំរាមរំលាយចោលនូវកិច្ចព្រមព្រៀងផ្អាកការបាញ់គ្នាជាមួយ កូរ៉េខាងត្បូង ហើយគ្រោងនឹងបាញ់គ្រាប់បែកនុយក្លេអ៊ែរតូចៗដែលមានកម្លាំងខ្លាំង ដាក់សហរដ្ឋអាម៉េរិក។
លោក Jay Carney អ្នកនាំពាក្យសេតវិមាននិយាយថា ការគំរាមទាំងនេះ គឺជាការមិនសមរម្យឡើយ ហើយទំនងជាគ្មានន័យអ្វីទាំងអស់។
លោក ថា កូរ៉េខាងជើងនឹងមិនអាចសម្រេចអ្វីបានទេ តាមរយៈការគំរាម ឬការបង្ករឿង ព្រោះទង្វើទាំងនេះនឹងកាន់តែធ្វើឲ្យកូរ៉េខាងជើងឯកោខ្លាំងជាង មុន ហើយនិងកាន់តែធ្វើឲ្យខូចខាតដល់កិច្ចប្រឹងប្រែងអន្ដរជាតិក្នុង ការធានាឲ្យបាននូវសន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីឦសានតែប៉ុណ្ណោះ៕ (Radio Australia)