អ្នកអភិរក្សថាសត្វដំរីនៅអាហ្រ្វិកជិតផុតពូជ
ក្រុមអ្នកអភិរក្សសត្វព្រៃមួយ ក្រុមកំពុង តែធ្វើការព្រមានថា សត្វដំរីនៅព្រៃអាហ្រ្វិកអាចនឹងស្លាប់ផុតពូជនៅក្នុងរយៈពេល១០ ឆ្នាំនេះ ដោយសារតែការសម្លាប់សត្វនេះដោយឥតឈប់ឈរ។
នៅ ក្នុងរបាយការណ៍ថ្មីមួយធ្វើឡើងដោយសង្គមអភិរក្សសត្វ ព្រៃហៅថា Wildlife Conservation Society និយាយថា ការលួចសម្លាប់សត្វដំរី គឺដោយសារតែតម្រូវការភ្លុកដំរីកាន់តែកើនច្រើនឡើងនៅក្នុង ទីផ្សារនៃប្រទេសអាស៊ីមួយចំនួន។
អង្គការនេះនិយាយថា នៅក្នុងអំឡុងពេល១០ឆ្នាំកន្លងទៅនេះ ជាង៦០% នៃចំនួនសត្វដំរីព្រៃបានបាត់បង់ជីវិត។
អ្នក ស្រី Elizabeth Bennett អនុប្រធានអង្គការនេះនិយាយថា ១ភាគបីនៃផ្ទៃដីដែលសត្វដំរីទាំងនោះពឹងអាស្រ័យ បានក្លាយជាកន្លែងដែលមានគ្រោះថ្នាក់លើលលុបសម្រាប់សត្វដំរី៕ (Radio Australia)