សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពី​បទ​ឆក់​ខ្សែក​

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ ខណៈ​ពេល​ដែល​រូបគេ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ប្លា​ទីន​ពណ៌​ស​លាយ​​​ក្រហម មួយ​ខ្សែ ដែល​មាន​ទម្ងន់​៦​ជី  មាន​ដាំ​ត្បូង​ពេជ្រ​គ្រាប់​តូចៗ ចំនួន​៦០​គ្រាប់ និង​មាន​ត្បូង​ធំ ពណ៌​បៃតង​នៅ​ចំ​កណ្ដាល ពី​ស្ត្រី​ម្នាក់។

ជនសង្ស័យ​ម្នាក់ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនមាន​ ឈ្មោះ រិ​ន ពុទ្ធ​បញ្ញា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ា​ស៊ីនត្រជាក់​ចល័ត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំ​នែក​ស្ត្រី​រង​មាន​ឈ្មោះ​តែ ចិន ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់​គ្រឿងទេស ( បោះ​ដុំ ) នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​១៣៨ ក្រុម​ទី​២៤​បេ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌ​ទួលគោក។

នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ តែ ចិន បាន​ជិះ​ម៉ូតូឌុប​ចេញពី​ផ្សារ​អូរ​ឡាំ​ពិ​ក គោលបំណង​មក ផ្ទះ , ពេល​ធ្វើ​ដំណើរ​មកដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Scoopy ពណ៌​ស តាម​មកពី​ក្រោយ អែប​ខាង​ស្តាំ ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ដែល​ជនរងគ្រោះ​កំពុង​ពាក់ , ភ្លាម​នោះ ជនរងគ្រោះ​បាន​ហក់​ចុះ​ពីលើ​ម៉ូតូឌុប ស្ទុះ​ទៅ​ចាប់​ទាញ​កអាវ​ជនសង្ស័យ​ឈ្មោះ រិ​ន ពុទ្ធ​បញ្ញា​រិ​ទ្ធ ដែល​ជិះ​ខាងក្រោយ បណ្ដាល​អោយ​ធ្លាក់​ពីលើ​ម៉ូតូ ព្រមទាំង​ដណ្ដើម​យក​បន្តោង​ខ្សែក​បាន​មក​វិញ ជាមួយ​គ្នា​នេះ​ដែរ កម្លាំង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន បាន​អន្តរា​គម​ន៌ ទាន់​ពេល​វេលា ដោយ​ឃាត់ខ្លួន​ជនសង្ស័យបាន​ភ្លាម់តែន​ម្តង។

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ រិ​ន ពុទ្ធ​បញ្ញា​រិ​ទ្ធ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ និង កសាង​សំណុំរឿង ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕ ​ហេង នាង​

2

Related Articles

Back to top button
Close
Close