យុវ​ជន​ម្នាក់​ត្រូវ​រថ​យន្ត​បើក​បុក​រង​របួស​បាក់​ជើង​ម្ខាង​

ភ្នំពេញ​​៖ កាល​ពី​​វេលា​​ម៉ោង ​២​២​​​និ​ង​​១​៥​​នា​ទី​យ​ប់ ​ថ្ងៃទី​​៥ ខែ​​មិនា​ យុវជន​​ម្នាក់​​​ ​ត្រូវ​​យន្ត​​មួយ​​គ្រឿង​ ​បើក​​ទៅ​បុ​ក​​​ពេញ​ទំ​ហឹង ​នៅ​ចំ​ណុច​​ផ្លូវ​​លេខ​៣​៨៤ កែង​ផ្លូវ​​លេ​ខ​​២០​៥​ ស្ថិត​​​ក្នុង​​​សង្កាត់​​​ទួល​​ស្វា​យព្រៃ​​​ទី​​២​ ​ខ​ណ្ឌ​​ចំ​កា​រម​ន​​ ​ប​ណ្តា​ល​​​ឲ្យ​​​​រង​​​​របួស​​​បា​ក់ជើងម្ខាង​​។​

art3.7តាម​ប្រភ​ព​​ពត៌​​មាន​បា​ន​ឲ្យ​​ដឹង​ថា រថយន្ត​មួ​យ​គ្រឿ​ង​​ម៉ាក ​TOYOTA ​SIENNANLE ​ពណ៌​​ស្ករ អ​ត់​​មាន​​ស្លាក​លេ​ខ បើក​បរ​​ដោយ​​ស្ត្រី​​ម្នា​​ក់​​និ​ង​​ប្តី​​ធ្វើ​ដំ​ណើ​រ​​​តា​ម​ប​ណ្ដោយ​​​ផ្លូ​វ​​​លេខ​​២​០៥ ​ក្នុង​​ទិ​ស​ដៅ​​​ពី​ត្បូ​ង​​​ទៅ​​​ជើ​ង​ ​​ដោ​យ​ល្បឿន​​​មធ្យ​ម​ ​​លុះ​​​ម​ក​ដ​ល់​​​ផ្លូវ​​​​លេ​ខ​​​៣​៨​​៤​ រ​ថយ​​ន្ត​​​បា​ន​​បើ​ក​បុក​​ម៉ូ​តូ​​មួ​យ​​​គ្រឿ​ង​​​ម៉ាក​ ​សេ​​១​២​៥​ ​ស៊េរី​​​២​០​១៣​ ​ព​ណ៌​​​ខ្មៅ ​​ពា​ក់​​​ស្លាក​​លេ​ខ​ ​ខេ​មរ​ភូ​មិន្ទ 1​-​1​2​3​4​ ​បើ​ក​ប​រ​​ដោ​យ​​​​យុ​វ​ជន​​​​ម្នាក់​​​ឈ្មោះ​​នួ​ន​ ឧ​​​ត្ត​​​ម​ ​អា​យុ​​១​៧​​ឆ្នាំ​ ​ជា​​​សិ​ស្ស​ ​ស្នាក់នៅ​​​ស​ង្កាត់​​​ទួល​​​ស្វា​យ​ព្រៃ​​​ទី​​១​ ​ខ​ណ្ឌ​​ចំ​កា​រ​ម​ន​ ដែ​ល​​​ធ្វើដំ​ណើ​រ​​តា​ម​​​បណ្ដោ​យ​​ផ្លូ​វ​​លេ​ខ​ ៣​៨​៤​ ​ក្នុង​​​ទិ​ស​ដៅ​​ពី​​​កើ​​​តទៅ​​​លិ​ច​ ប​ណ្ដា​ល​​​ឲ្យ​​បា​ក់​ជើ​ងម្ខង​​ ​ចំ​ណែក​​​ម៉ូ​តូ​​​និង​​​រ​ថ​យន្ត​​​រ​ង​​កា​រខូ​ចខា​ត​យ៉ា​ង​ដំ​ណំ​​។​

​ក្រោយពី​​កើ​ត​ហេតុ​​ម៉ូតូ​​និង​​រ​ថ​យន្ត​​ប​ង្ក ​ត្រូ​វ​ស​ម​ត្ថ​កិ​ច្ច​​​ចុះ​​ម​ក​​​វា​ស់​វែ​ង​ ​ដ​ក​ហូត​​​​យ​ក​​​ទៅ​​​រ​ក្សាទុ​​ក​​​នៅ​​អធិ​កា​រ​ដ្ឋា​ន​​​ន​គ​រ​បា​ល​​​ខ​ណ្ឌ​​​ចំ​កា​រ​មន​ ​​ដើ​ម្បី​​​ចាត់កា​រ​​​តា​ម​​​ផ្លូវ​​​ច្បា​ប់​៕​ ​ហេ​ង​ នាង

Related Articles

Back to top button
Close
Close