សមាជិកសភាកម្ពុជា ឡាវ និងវៀតណាមពិភាក្សាអំពីតួនាទីសភាក្នុងការរៀបចំថវិកាជាតិ
ភ្នំពេញ៖ នាថ្ងៃទៅ០៤ មីនា ឆ្នាំ២០១៣នេះ បណ្តាសមាជិកសភាមកពីប្រទេសកម្ពុជា, ឡាវ និងវៀតណាម បានចាប់កិច្ចពិភាក្សាអំពីតួនាទីសភាក្នុងការ រៀបចំថវិកាតាមរយៈការពង្រឹងអភិបាលកិច្ចល្អ។
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងថា កិច្ចពិភាក្សារយៈពេលបីថ្ងៃនេះពិតជាមានសារសំខាន់សម្រាប់សភានៃ ប្រទេសទាំងបីក្នុងការពង្រឹងតួនាទីរបស់ខ្លួនលើការរៀបចំថវិកា ជាតិ ក៏ដូចជាការលើកកម្ពស់ការត្រួតពិនិត្យថវិកា។
កិច្ចពិភាក្សានេះ មានប្រធានបទសំខាន់ៗចំនួន៤ដែលត្រូវពិភាក្សាក្នុងនោះរួមមានទី១ គឺការត្រួតពិនិត្យអំពីវឌ្ឍនភាព និងការវិវឌ្ឍថ្មីៗរបស់ប្រទេសនីមួយៗ បន្ទាប់ពីសិក្ខាសាលាចុងក្រោយនៅប្រទេសវៀតណាមឆ្នាំ២០១២ ចំណុចទី២ គឺអភិបាលកិច្ចល្អ និងថវិកាជាតិ ។
ចំណែកចំណុចទី៣ គឺការប្រឈមមុខ នឹងការឆ្លើយតបរបស់ប្រទេសនីមួយៗក្នុងការពង្រឹងការគ្រប់គ្រង ថវិកាជាតិ ហើយចំណុចទី៤ចុងក្រោយគឺផែនការសកម្មភាពក្នុងការលើកកម្ពស់ការ ត្រួតពិនិត្យថវិកាជាតិតាមរយៈការពង្រឹងអភិបាលកិច្ចល្អ នាពេលអនាគតរបស់ប្រទេសនីមួយៗ៕