នាយករដ្ឋមន្រ្ដី​ថៃ​សន្យា​ប្ដូរ​ច្បាប់​គ្រប់​គ្រង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​

លោក​ស្រី​នាយក​រដ្ឋមន្រ្ដី​ថៃ​បាន​ សន្យា​ថា​ នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ច្បាប់​ថៃ​ដើម្បី​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ពាណិជ្ជ ​កម្ម​ភ្លុក​សត្វ​នៅ​ក្នុង​ប្រទេស​ថៃ។

លោក ​ស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​អង្គ​សន្និសីទ​អន្ដរ​ជាតិ​នៅ​ ក្រុង​បាង​កក​អំពី​បញ្ហា​ការ​ជួញ​ដូរ​សត្វ​ជិត​ផុត​ពូជ​។

ក្រុម​អ្នក​ អភិរក្ស​សត្វ​ព្រៃ​បាន​ធ្វើ​ការ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​នេះ ហើយ​បាន​លើក​ឡើង​ថា ប្រទេស​ថៃ​គឺ​ជា​ទីផ្សារ​ធំជាង​គេ​ទី​២​ក្នុង​ពិភព​លោក​បន្ទាប់​ពី​ប្រទេស​ ចិន​ខាង​ការ​ជួញ​ដូរ​ភ្លុក​សត្វ​ដោយ​ខុស​ច្បាប់។

លោក John Scanlon អគ្គលេខាធិការ​នៃ​អង្គ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ជិត​ផុត​ ពូជ​លើ​ទី​ផ្សារ​អន្ដរ​ជាតិ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កំពុង​មាន​ការ​កើន​ឡើង​នូវ​ការ​គំរាម​កំហែង​ចំពោះ​ជីវិត​សត្វ​ ដំរី និង​សត្វ​រមាស​ ដោយ​សារ​តែ​សកម្មភាព​នៃ​ការ​ជួញ​ដូរ​ខុស​ច្បាប់៕(Radio Australia)

Related Articles

Back to top button
Close
Close