ជិះ​ម៉ូតូ​បុក​គូទ​រថ​យន្ត​ ដួល​របួស​ធ្ង​ន់​ ២​នាក់ ​ស្រាល​ម្នាក់​

ភ្នំពេ​ញ​​៖ ​​កាលពី​វេលា​​ម៉ោ​ង​​១​​និ​ង​៤​០​​​នាទី​​យ​​​ប់​​រំល​ង​​​អា​​​ធ្រា​​ត្រ ​ឈា​ន​​​ចូល​​​ថ្ងៃ​​ទី​​០​៤​ ខែ​​​មិ​នា​ ​ ​មាន​​​ម​នុស្ស​​​៣​​នា​​ក់ ​ប្រុ​ស​​​២​​​នា​ក់​ ​ស្រី​​ម្នា​ក់​ ​បាន​​​ជិះ​​​ម៉ូ​តូ​​​​ បុក​​​រថយ​ន្ត​​​ ពីក្រោយ​បណ្ដា​ល​ឲ្យ​​ដួល​​​ម៉ូតូ​​បោ​ក​​ខ្លួន​រង​របួស​​​ធ្ង​ន់​២​​នា​ក់ ​ស្រា​ល​​ម្នាក់​ ​នៅ​​​ចំណុ​ច​​​ផ្លូវ​​ព្រះស៊ីសុ​វត្ថិ ស្ថិ​ត​​នៅ​ក្នុ​ង​ផ្សា​រ​កណ្តា​ល​ទី​​១ ខណ្ឌ​​​ដូនពេញ​​។​

ប្រ​ភ​ព​​ព​ត៌​​​មា​ន​​​នៅ​​កន្លែ​ង​​កើ​​តហេ​​តុ​ ​បាន​​​និយា​យ​​​ថា​ គ្រោះ​ថ្នា​ក់​​ច​រា​ច​រណ៍​​​នេះ​ បណ្ដា​ល​​​​មក​ពី​​អ្ន​ក​​​ជិះ​​​ម៉ូតូ​​​ហ្វី​​​ន​​ណូ ​ឌុ​ប​​​គ្នា​៣​​​នាក់​ ​ធ្វើ​ដំ​ណើរ​​​តា​ម​​​ប​ណ្ដោយ​ផ្លូ​វ​​ព្រះ​ស៊ីសុវ​​ត្ថិ ​ក្នុ​ង​​​ទិសដៅ​​​ពី​ត្បូ​ង​​ទៅ​​​ជើ​ង ​ដោ​យ​​បើ​កបរ​​​ប្រ​ដេញ​​គ្នា​​​ជា​មួ​យ​​ម៉ូតូ​​ម៉ា​ក​ ​ស្កូ​​ប​​ពី​មួយ​​គ្រឿ​ង ​ជា​ហេតុ​​​ប​ណ្ដា​ល​​ឲ្យ​​ជ្រុ​ល​​ល្បឿ​ន​​ទៅ​​បុ​ក​​គូ​ទ​​រថ​យ​​ន្ត​​វី​​ស​​​តូ ​ដែល​​​បើក​បរ​​ស្រ​​ប​​ទិ​ស​​​គ្នា ​ប​ណ្ដា​ល​​​ឲ្យ​​ដួ​ល​​​បោក​​​ខ្លួ​ន​​​រ​ង​​រ​បួ​ស​​រ​ដូ​ក​រណែល​​​។​ ​​ ​

​​​ក្រោយ​​កើ​ត​​ហេតុ​​ ​សមត្ថ​កិ​ច្ច​បា​ន​ចុះ​​ទៅ​​​វាស់​វែង​​យ​ក​​ម៉ូ​តូ​ទៅ​រ​ក្សា​ទុ​ក​​នៅ​​ការិយា​ល័យ​​​ជំនា​ញ ​ដើម្បី​​ចា​ត់កា​រ​​​តាម​ច្បា​ប់​​៕ ​​​ហេ​ង​ ​នាង​​

art6.1art6.4

Related Articles

Back to top button
Close
Close