ការស្រាវជ្រាវ​រក​ឃើញ​ថា​ មហាសេដ្ឋី​​ច្រើន​បំផុត​រស់​នៅ​តំបន់​អាស៊ី

គេ ​បាន​មើល​ឃើញ​ថា​ តំបន់​អាស៊ី​បាន​កំពុង​នាំមុខ​តំបន់​អាម៉េរិក​ខាង​ជើង​ ដោយសារ​តំបន់​នេះ​មាន​សម្បូរ​ទៅ​ដោយ​មហាសេដ្ឋី​​ច្រើន​បំផុត។

យោង ​តាម​ការ​ស្រាវជ្រាវ​មួយ​ របស់​ទស្សនាវដ្ដី​ចិន​ឈ្មោះ​ថា​ wealth magazine ​បាន​ឲ្យ​ដឹង​ថា​ តំបន់​អាស៊ី​គឺ​ជា​លំនៅដ្ឋាន​របស់​មហាសេដ្ឋី​​ចំនួន​ ៦០៨​រូប​ ហើយ​ដែល​មាន​ចំនួន​ជិត​ ២រយ​នាក់​ច្រើន​ជាង​ចំនួន​មហាសេដ្ឋី​ដែល​រស់​នៅ​តំបន់​អាម៉េរិក​ខាង​ជើង។​

ការ ​សិក្សា​នេះ​ជឿ​ថា​ នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ចំនួន​មហាសេដ្ឋី​​នៅ​ក្នុង​តំបន់​អាស៊ី​បាន​មាន ចំនួន​​ច្រើន​ជាង​គេ​នៅ​ក្នុង​បញ្ជី​ពិភព​លោក។​

នៅ​ក្នុង​បញ្ជី​អ្នក ​មាន​ថ្នាក់​អន្តរជាតិ​ចុង​ក្រោយ​បំផុត​ដែល​បោះពុម្ព​​ផ្សាយ​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​មុន​ ដោយ​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​ឈ្មោះ​ថា​Forbes​បាន​ឲ្យ​ដឹង​ថា​ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​មាន​មហា សេដ្ឋី​ ចំនួន​ ៣១៥​រូប​ និង​នៅ​តំបន់​អាម៉េរិក​ខាង​ជើង​មាន​មហាសេដ្ឋី​​ចំនួន​៤៥០​រូប៕​(Radio Australia)

Related Articles

Back to top button
Close
Close