កម្មកររោងចក្រណានគូហ្គាមិនខេត្តព្រះសីហនុដួលសន្លប់ជាលើកទី២
កាលពីវេលាម៉ោង ១១ និង ៥៥នាទីថ្ងៃត្រង់ថ្ងៃទី០៦ មីនា ២០១២ មានកម្មករ កម្មការនីប្រមាណ៤៥នាក់បានដួលសន្លប់បន្តបន្ទាប់គ្នា នៅក្នុងរោងចក្រកាត់ដេរ សំលៀកបំពាក់ណានគូ ហ្គាមិនខូអិលធីឌី ដែលមានទីតាំងស្ថិតនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ។
តាមសំដីកញ្ញា មុំ រ៉ាម៉ីត្រា ភេទស្រី អាយុ២៣ឆ្នាំ ជាកម្មការនីបាននិយាយថា ការដួលសន្លប់នេះគឺ ពុំដឹងអំពីមូលហេតុ ច្បាស់លាសនោះទេ គ្រាន់តែដឹងថា នៅក្រោយពេលហូបបាយរួចត្រឡប់មកដល់កន្លែងធ្វើការវិញក៏មានកម្មារនីម្នាក់ បានដួលសន្លប់ ក្រោយមកក៏ដួលបន្តបន្ទាប់គ្នាទៀត រហូតកើនដល់ជាង៤០នាក់។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា កម្មកដួលសន្លប់បានកើនឡើងរហូតដល់៤៥នាក់ ហើយពេលនេះបាននឹងកំពុងសម្រាកព្យាបាលនៅគ្លីនិកចំនួន៣ គឺគ្លីនិករស្មីកំពង់សោម គ្លីនិកសេតេ និង គ្លីនិកឃ្លាំងលើខេត្តព្រះសីហនុ និងមានម្នាក់បន្តទៅសង្គ្រោះនៅ មន្ទីពេ៣ទ្យចំការចេក ព្រោះអាការៈធ្ងន់ពេក។
សូមរំឭកផងដែរថា កម្មករ កម្មការនីប្រមាណ ២០១នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នាកាលពីថ្ងៃទី ១៣ មករា ២០១២ នៅក្នុងរោងចក្រកាត់ដេរ សំលៀក បំពាក់មួយមានឈ្មោះ ណានគូ ហ្គាមិនខូអិលធីឌី នេះដែរដោយពុំដឹងអំពីមូលហេតុច្បាស់លាស់ដូចគ្នា៕