បច្ចុប្បន្ន ​កម្ពុជា​មាន​ព្រះ​សង្ឃ​សរុប​ ៥៣.២៥៧ ​អង្គ​

ភ្នំ​ពេញ៖ ថ្លែង​នៅ​ក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២១នៅសាល សន្និសីទចតុមុខ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៣ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ថា សព្វថ្ងៃនេះប្រទេសកម្ពុជា មានព្រះសង្ឃសរុប៥៣.២៥៧ អង្គ និង មានវត្តសរុបចំនួន៤.៥៥៣ វត្ត ដែលមានការខុសប្លែកពីលើកមុន មាន ព្រះ​សង្ឃ​ត្រឹម​តែ​៧​អង្គប៉ុណ្ណោះ។

ជាមួយ​គ្នា​នោះ​លោក​ ហ៊ុន​ សែន​ បាន​​សម្តែងនូវការកោតសរសើរ និង វាយ​តម្លៃ​ខ្ពស់​ផង​ដែរ​ ចំពោះ​​ថ្នាក់ដឹកនាំទាំងអស់ នៃក្រសួងធម្មការ និង សាសនា ដែលបានពួតដៃគ្នា ខិត​ខំ​រួម​ចំណែកដឹកនាំកិច្ចការ សាសនានៅព្រះរាជាណាចក្រកម្ពុជាបានយ៉ាងល្អប្រសើរ ដោយ​បាន​​ធ្វើឱ្យផ្នែកពុទ្ធចក្រ និង ឤណាចក្រ មាន ការអភិវឌ្ឍ និង រីក​ចម្រើន​ព្រម​គ្នា​គួរ​ឱ្យ​កត់​សម្គាល់​”។

ចំពោះការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក្នុងវិស័យពុទ្ធសាសនា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែនបានយកចិត្តទុកដាក់ ​ ​នឹង​លើកកម្ពស់ពុទ្ធិកសិក្សាអប់រំ ចំពោះព្រះសង្ឃ និងពុទ្ធ​សាស​និក​ជន​ទូទៅ ​ដោយ​បានរៀបចំឱ្យមានការបង្ហាត់បង្រៀន, អប់រំបណ្តុះបណ្តាល, និង ផ្សព្វផ្សាយ ព្រះធម៌, ព្រះវិន័យ និង ទំនៀមទម្លាប់ប្រពៃណីសំខាន់ៗ សម្រាប់ការប្រារព្ធពិធីបុណ្យផ្សេងៗ ក្នុងលទ្ធិព្រះពុទ្ធសាសនានៅទាំងទូប្រទេស ៕

1

Related Articles

Back to top button
Close
Close