ក្រុមអ្នកស្វែងសុំសិទ្ធិជ្រកកោនភូមាជាង១០០ នាក់ ត្រូវបានក្រុមអ្នកនេសាទជួយសង្រ្គោះ
ក្រុមអ្នក ស្វែងសុំសិទ្ធិជ្រកកោនជនជាតិ Rohingya ដែលមកពីប្រទេសភូមាជាង១០០ នាក់ ត្រូវបានក្រុមអ្នកនេសាទសង្រ្គោះជីវិតនៅពេលដែលពួកគេបាន អណ្តែតតាមទូកឈើនៅក្នុងសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។
ក្រុមអ្នកស្វែងសុំសិទ្ធិ ជ្រកកោនដោយមានរួមទាំងស្ត្រី ៦ នាក់ និងកុមារ ២ នាក់ផងដែរនោះ ដែលបានរត់ចេញពីប្រទេសរបស់ខ្លួនហើយព្យាយាមជិះទូកមកប្រទេសថៃ ហើយទូកពួកគេបានអស់ប្រេងនៅតាមផ្លូវ។
មេភូមិ ម្នាក់បាននិយាយថា ក្រុមអ្នកស្វែងសុំសិទ្ធិជ្រកកោនទាំងនេះមានសភាពទន់ខ្សោយនៅពេល ប្រទះឃើញពួកគេ ប៉ុន្តែបានមានកម្លាំងឡើងវិញនៅពេលដែលពួកគេបានបរិភោគអាហារ និងទឹកគ្រប់គ្រាន់។
បច្ចុប្បន្ន ក្រុមអ្នកស្វែងសុំសិទ្ធិជ្រកកោនកំពុងស្នាក់នៅមជ្ឈមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍ឥណ្ឌូណេស៊ី៕ (Radio Australia)