ការប្ដូរម៉ោងរៀននៅសាលាអាចកាត់បន្ថយអត្រាក្មេងស្រីមានផ្ទៃពោះ
បើ តាមការឲ្យដឹងពីអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មរបស់អាម៉េរិក ការផ្លាស់ប្ដូរពេលម៉ោងនៃការសិក្សារបស់សិស្សអាចជួយកាត់បន្ថយ អត្រានៃការដែលសិស្សស្រីក្មេងៗមានផ្ទៃពោះ។
លោកបណ្ឌិតសាស្រ្ដាចារ្យ Mark Kleiman ដែលកំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្ដាលីមានប្រសាសន៍ថា ការប្ដូរពេលម៉ោងចូលរៀនរបស់សិស្សពីម៉ោង៩ព្រឹក ទៅម៉ោង១០ព្រឹកវិញ ហើយចេញពីរៀននៅម៉ោង៤ អាចបង្កើនពេលវេលាដែលសិស្សានុសិស្សក្មេងៗបានការមើលថែទាំដិតដល់ ជាងមុន។
លោកថា ការផ្លាស់ប្ដូរម៉ោងរៀននេះអាចកាត់បន្ថយផងដែរនូវអត្រានៃការលួច ទ្រព្យសម្បត្ដិ និងបញ្ចុះនូវអត្រានៃការឆ្លងជំងឺកាមរោគផ្សេងៗ។
លោក ថា បញ្ហានៃម៉ោងរៀនបច្ចុប្បន្ននេះ គឺធ្វើឲ្យមានពេល២ ឬបីម៉ោងទំនេរចោលដែលក្មេងអាចចេញពីសាលា មុនពេលដែលមាតាបិតាអាណាព្យាបាលទៅដល់ផ្ទះ។ ហើយចន្លោះពេលនេះហើយដែលធ្វើឲ្យក្មេងទៅប្រព្រឹត្ដសកម្មភាពផ្ដេស ផ្ដាស ឬធ្វើឲ្យមានបញ្ហា។
សូមជម្រាបថា នៅក្នុងប្រទេសអូស្រ្ដាលីសិស្សចូលរៀននៅម៉ោង៩ព្រឹក ហើយចេញពីរៀនវិញនៅម៉ោង៣.៣០ ល្ងាចដោយពួកគេត្រូវដាក់អាហារទៅញុំាពេលថ្ងៃត្រង់ដោយមិនបាច់ទៅ ផ្ទះ៕ (Radio Australia)