លោក​ស្នង​ការ​ក្រុង​ ព្រ​មាន​មន្រ្តី​នគរ​បាល ​មួយ​ចំនួន​ ដែល​យក​ប្រាក់​តាម​ដង​ផ្លូវ​

ភ្នំ​ពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្តីអំពី​ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែលមាន​ការចូលរួម​ពី​លោក​អធិការ​ទាំង​៩​ខណ្ឌ និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ជាង​៣០០​នាក់​។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ លោកផ្កាយបី ជួន សុវណ្ណ អគ្គស្នង​ការរង​នគរ​បាល​ជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ ​ព្រមាន​ទៅលើ​មន្ត្រីនគរបាល​មួយចំនួន ដែល​បាន​យកប្រាក់​តាម​ដងផ្លូវ ពី​រថយន្ត​ដឹកទំនិញ​ដែល​ខុសច្បាប់ ការផាកពិន័យ​មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់ ដែល​ធ្វើអោយ​ខូច​ដល់​ឈ្មោះ​ដល់​មន្ត្រីនគរបាល​ដទៃ​ទៀត​។​

លោក​ជួន សុវណ្ណ បានបញ្ជាក់ថា បញ្ហា​នេះ​ត្រូវតែ​បញ្ឈប់ និង​ត្រូវ​ចាត់វិធានការ​អោយ​តឹងរឹង ចំពោះ​អ្នកបើកបរ​នៅពេល​ស្រវឹង និង​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​រត់គេចខ្លួន​៕ ហេង នាង

លោក​ផ្កាយ​បី ​ជួន​ សុវណ្ណ​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ​និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ ។
លោក​ផ្កាយ​បី ​ជួន​ សុវណ្ណ​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ​និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ ។

Related Articles

Back to top button
Close
Close