ស្រ​វឹង​ស្រា​បើក​រថ​យន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៨ នឹង ៤០ នាទី​យប់​ថ្ងៃទី ២៦ ខែកុម្ភៈ មន្ត្រី​យោធាម្នាក់ បើករថយន្ត​​​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​នៅ​ចំណុច ​ខាងត្បូង​សាលាខណ្ឌ​ដង្កោ ជាង ១០០ ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង​សង្កាត់ ដង្កោ ខណ្ឌដង្កោ។

មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សង​កូរ៉េ មួយគ្រឿង ពណ៌​ក្រហម ជិះ​តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ជិះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់ទៀត​ស្ថិតក្នុង​ ស្ថានភាព​ស្រវឹង​ស្រា​ជោគ​ខ្លួន​តែម្តង បាន​បើករថយន្ត​ឡង់​គ្រឺ​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2A 6048 ក្នុងទិសដៅ​ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ ពេលនោះ​ភាគី​រថយន្ត​ស្រាប់តែ​រេ​ចង្កូត​ចូលទៅ​ចំណីផ្លូវ​ម៉ូតូ​ហើយ​បុក​ ម៉ូតូ​ពេញទំហឹង​​ បណ្តាលឲ្យ​​បុរស​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​បោក​ក្បាល​និង​រថយន្ត​រងរបួស​ធ្ងន់​ធ្ង​រ បញ្ជូនទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

ក្រោយពី​កើតហេតុ​ភាគី​រថយន្ត​បង្កហេតុ​បាន​ព្យាយាម​បើក​រត់គេច​ ខ​ណះ​នោះ​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​ចុះទៅ​ដេញចាប់​រថយន្ត​​ ​​នៅ​ចំណុច​រង្វង់​ដីក្រហម សង្កាត់​រលួស ខណ្ឌដង្កោ​។​ ​ ​

បន្ទាប់ពី​ចាប់​នឹង​ឃាត់​រថយន្ត​បាន​នោះ​សមត្ថកិច្ច​បាន​នាំខ្លួន​បុរស​ជា​ ម្ចាស់​រថយន្ត​និង​បើករថយន្ត​បង្កហេតុ​មក​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌដង្កោ​ដើម្បី​ធ្វើ​សាកសួរ​និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។

អ្នកបើកបរ​រថយន្ត​បង្កហេតុ​មានឈ្មោះ ទេព សារី អាយុ ៥២ ឆ្នាំមាន​មុខរបរ​ជា កងកម្លាំង​យោធា ស្នាក់​នៅផ្ទះ ក្នុង​សង្កាត់ រលួស​ខណ្ឌ​ដង្កោ ។​ចំណែក​អ្នករងរបួស​ឈ្មោះ ជួន តុ​ន អាយុ ៣៦ ឆ្នាំ ស្នាក់នៅ​ជិត​ចំណុចកើតហេតុ ៕ ​​​ហេង នាង​

art4.1art4.6

Related Articles

Back to top button
Close
Close