លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានថាសហរដ្ឋអាម៉េរិកអាចនឹងធ្លាក់ក្នុងភាពវឹកវរ
លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានថាសហរដ្ឋអាម៉េរិកអាចនឹងធ្លាក់ ក្នុងភាពវឹកវរប្រសិនបើមានការកាត់បន្ថយថវិកាជាតិជាបន្ត បន្ទាប់នៅថ្ងៃសៅរ៍នេះ ទេនោះ។
សមាជិក នៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យកំពុងតែមានភាពប្រទាំងប្រទើសក្នុងការឈាន ទៅរកកិច្ចព្រមព្រៀងមួយដើម្បីជៀសវាងនូវការកាត់បន្ថយកញ្ចប់ ថវិកាដោយស្វ័យប្រវត្តិចំនួនមួយលានពីរសែនលានដុល្លាអាម៉េរិក។
ការ កាត់បន្ថយថវិកានេះអាចបណ្តាលឲ្យមានការបាត់បង់ការងារធ្វើ សម្រាប់គ្រូបង្រៀន, ការកើនឡើងនូវថ្លៃទំនិញ, ការពន្យារពេលនូវជើងហោះហើរ និងភាពស្មុគស្មាញក្នុងការបែងចែកថ្នាំបង្ការរោគសម្រាប់កុមារ។
លោក ស្រី Janet Napolitano រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក មានប្រសាសន៍ថាលោកស្រីមានការជិនណាយក្នុងការប្រឈមមុខដើម្បី ទាមទារថវិកាដែលចាំបាច់សម្រាប់ការការពារប្រទេស៕ (Radio Australia)