ផ្ទុះកំប៉ុងហ្គាសតូចៗ របួស កម្មការិនី កាត់ដេរ ៩នាក់
ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី២៥ ខែកុម្ភៈ ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កម្មការិនីនៅរោងចក្រកាត់ដេរ បានរងរបួស រលាកនៅលើដងខ្លួននិងផ្ទៃមុខ បន្ទាប់ពីពួកគេបានរង របួសគ្រោះថ្នាក់ដោយ សារតែផ្ទុះកំប៉ុងហ្គាសតូចៗ ពី៥ទៅ៦កំប៉ុង ខណៈដែលពួកគេ កំពុងដាំបាយ។
បន្ទាប់ពីមានករណីផ្ទុះកំប៉ុងហ្គាស សង្ស័យ បណ្ដាលមកពីកំប៉ុងហ្គាសទាំងនោះ ចាស់ៗ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រួមនិងក្រុមជួយសង្រ្គោះ៧១១ របស់អង្គភាព ង៧០ បានជួយដឹកជនរងគ្រោះទាំង៩នាក់ បញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។
យ៉ាងណាក៏ដោយ អត្ដសញ្ញាណជនរង គ្រោះទាំងនោះ មិនទាន់ត្រូវបានបញ្ជាក់ពី សមត្ថកិច្ចនៅឡើយទេ៕ ហេង នាង