​ស្រវឹង​ស្រា​ឈប់​ម៉ូតូ​ដេក ​តាម​ចិញ្ចើម​ផ្លូវ​ ត្រូវ​ចោរ​ឆ្លៀត​ឱកាស​យក​ទៅ​បាត់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២ ខែ​កុម្ភៈ បុរស​ម្នាក់​ស្រវឹង​ស្រា​​ឈប់​ម៉ូតូ​ដេក​​​​នៅ​លើ​ចិញ្ចើម​ផ្លូវ នៅមុខ​អនុវិទ្យាល័យ​ចតុមុខ តាម​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ ត្រូវ​​​ជន​ឆ្លៀត​ឱកាស​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​យក​ម៉ូតូ​ទៅ​បាត់​​។

យោង​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​ឆ្លងកាត់​កន្លែង​ កើតហេតុ​នេះ គាត់​បាន ឃើញ​បុរស​ដែល​ជា​ជនរងគ្រោះ​ដេក​នៅ​លើ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ពណ៌​ក្រហម នៅ​តាម​ចិញ្ចើម​ផ្លូវ ។

ខណៈ​ពេល​ភ្ញៀវ​នៅ​លើ​រ៉ឺម៉ក​ម៉ូតូ​បាន​និយាយ​ថា​ស្រវឹង​ស្រា​ដេក​អញ្ចឹង ច្បាស់​ជា​មាន​ចោរលួច​ម៉ូតូ​ហើយ ។ លុះ​ពេល​គាត់​ដាក់​ភ្ញៀវ​ចុះ​ហើយ​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​ត្រឡប់មកវិញ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​នោះ​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រោម​ដើម​ ត្របែកព្រៃ​មិន​ឃើញ​មាន​ម៉ូតូ​ទេ ។​ បុរស​រូប​នោះ​នៅ​ជាប់​អាវ​របស់​គាត់​មាន ឈ្មោះ កង វុត្ថា ជា​បុគ្គលិក​ប្រៃសណីយ៍ ស្នាក់នៅ​សង្កាត់​អូឡាំពិក ខណ្ឌ​ចំការមន ។

ហេតុការណ៍​ធ្វើ​ឲ្យ​សមត្ថកិច្ច​ដើរ​ល្បាត​តាម​ផ្លូវ​ប្រទះឃើញ​បាន​ដាស់​ បុរស​ខាងលើ​ឲ្យ​ភ្ញាក់ ប៉ុន្តែ​ដាស់​យ៉ាងណា​ក៏​មិន​ព្រម​ភ្ញាក់​ដែរ ហើយ សមត្ថកិច្ច​ក៏បាន​បាន​ឆែក​ឃើញ​មាន​ទូរស័ព្ទ​មួយ​គ្រឿង​នៅ​ក្នុង​ហោប៉ៅ រួច​សមត្ថកិច្ច​ក៏ ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​យក​ត្រឡប់​ទៅផ្ទះ​វិញ៕ ហេង នាង​

art6.1

Related Articles

Back to top button
Close
Close