នគរបាល​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន​ម្នាក់​​ ពី​បទ​ជួយ​ជន​អន្តោ​ប្រវេសន៍​ខ្មែរ​ខុស​ច្បាប់

នគរបាល​បាន​ចាប់​ខ្លួន​លោក Hirokazu Inatomi ​អាយុ​ ៦៣ ឆ្នាំ​ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​សហជីព​សមូហកម្ម​ Inaho នៅ​ក្នុង​ខេត្ត​ Ibaraki ​ពី​បទ​សង្ស័យ​ថាបាន​ជួយ​ជន​អន្តោ​ប្រវេសន៍​ខ្មែរ​ខុស​ច្បាប់​៣​ នាក់​ឲ្យ​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​សិក្ខា​កាម​ទទួល​ការ​ ហ្វឹក​ហ្វឺន​។

បើ​ តាម​ការ​ស៊ើប​អង្កេតរបស់​ប៉ូលិស​បានឲ្យ​ដឹង​ថា​ អតីត​មន្រ្តី​រូប​នេះ​ក៏​ជាប់​បទ​សង្ស័យ​ថា​បាន​ដក​ប្រាក់​ម៉ោងរបស់​កម្មករ​ ប្រមាណ​ជា ២០០ លាន​យេន​ផង​ដែរ​។

សហជីព​សមូហកម្ម​នេះ​ធ្លាប់​បាន​ទទួល ​ យក​ជន​បរទេស​ចំនួន ៥០០ នាក់​រួច​ទៅ​ហើយ​ឲ្យ​ធ្វើ​ជា​សិក្ខា​កាម​ទទួល​ការ​បណ្តុះ​បណ្តាល​​ រួម​ទាំង​បាន​ឲ្យ​ជន​បរទេស​ទាំង​នោះ​ទៅ​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​​តាំង​ពី​ ឆ្នាំ ២០០៣ មក​ម្ល៉េះ។

​គម្រោង​បណ្តុះ​បណ្តាល​​ការងារ​របស់​ជប៉ុន​អាច ​ឲ្យ​ជន​ជាតិ​បរទេស​​ចូល​មក​ក្នុង​ប្រទេសជប៉ុន​ដើម្បី​ទទួល​ការបណ្តុះ​ បណ្តាល​ជំនាញ​​បាន​ម្ដង​គត់ ហើយ​នគរបាល​​ជឿ​ជាក់​ថា លោក Hirokazu Inatomi បាន​ជំរុញ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ជា​ជន​អន្តោ​ប្រ​វេសន៍​ខុស​ច្បាប់​តាម​ រយៈ​ការ​ក្លែង​បន្លំ​ឈ្មោះ​ក្នុង​លិខិត​ឆ្លង​ដែន៕ (Radio Australia)

Related Articles

Back to top button
Close
Close