លោក Wayne Swan ប្រកាសថានឹងបង្កើនតម្លាភាពក្នុងការបោះឆ្នោតនៅអូស្រ្តាលី
លោក Wayne Swan រដ្ឋមន្រ្ដីផែនការថវិកាជាតិអូស្រ្តាលីបានថ្លែងសុន្ទរកថាទៅអ្នកដឹក នាំពាណិជ្ជកម្មនៅថ្ងៃនេះដោយសន្យាថា នឹងបង្កើនតម្លា ភាពក្នុងការរៀបចំការបោះឆ្នោតនៅក្នុងខែកញ្ញាខាង មុខនេះ។
លោក Wayne Swan កំពុងរៀបចំបង្ហាញវិធីសាស្រ្តថ្មីជាសាធារណៈ ដោយបានសន្យាថានឹងបង្កើនតម្លាភាពនៅក្នុងចំណោមបណ្ដាគណបក្សនយោ បាយ ទាំងអស់មុនពេលការបោះឆ្នោតនៅឆ្នាំនេះ។ វិធានការថ្មីនេះរួមមានការផ្ដល់មូលនិធិបន្ថែមដល់ការិយាល័យថវិកា រដ្ឋសភា ដើម្បីធ្វើការវាយតម្លៃលើចំណាយរបស់គណបក្សប្រឆាំង និងធ្វើច្បាប់ដើម្បីអនុញ្ញាតឲ្យការិយាល័យថវិការដ្ឋសភាមានលទ្ធភាព អាចធ្វើសវនកម្មទៅលើចំណាយរបស់បណ្ដាគណបក្សនយោបាយទាំងអស់ បន្ទាប់ពីការបោះឆ្នោត និងធ្វើការបោះពុម្ពផ្សាយនូវព័ត៌មានលម្អិតអំពីការចំណាយទាំងអស់ ក្នុងរយៈពេល ៣០ថ្ងៃ។
លោក Wayne Swan ក៏បានយល់ព្រមឲ្យមានការចេញតារាងតុល្យភាពសាច់ប្រាក់សម្រាប់ ឆ្នាំសារពើពន្ធឆ្នាំនេះផងដែរនៅពេលដែលខាងក្រសួងហិរញ្ញវត្ថុ និងរតនាគារដឹងច្បាស់ពីតួលេខដែលអាចទុកចិត្តបាន។ លោកក៏បានបន្តទៀតថាការប៉ាន់ស្មានពីគម្រោងថវិកាចំណាយទាបបំផុត របស់គណបក្សនយោបាយ ក៏នឹងអាចត្រូវផ្តល់ជូនមុនពេលបោះឆ្នោតបានផងដែរ៕ (Radio Australia)