ជំងឺផ្ដាសាយបក្សីផ្ទុះឡើងជាករណីទី៨ នៅដើមឆ្នាំ២០១៣
ភ្នំពេញ៖ នៅថ្ងៃទី២២ កុម្ភៈនេះប្រទេសកម្ពុជាបានប្រកាសថា មានមនុស្ស៨នាក់ហើយបានស្លាប់ដោយជំងឺគ្រុនផ្តាសាយបក្សីក្នុង ឆ្នាំនេះ។ ទារកអាយុ២០ ខែម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារនេះ។
បើតាមសេចក្តីប្រកាសរួមមួយដែលចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានឲ្យដឹងទៀតថា កុមារាម្នាក់ ដែលរស់នៅភូមិអង្គរំដួលក្នុងខេត្តកំពតបានធ្លាក់ ខ្លួនឈឺកាលពីថ្ងៃទី ៦ ខែកុម្ភៈ ហើយបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃដដែល។ កុមារនោះស្លាប់ដោយសារជំងឺគ្រុនក្ដៅ, ក្អក និងពិបាកដកដង្ហើម។
ក្នុងចំណោមមនុស្ស ២៩ នាក់ដែលអាជ្ញាធបានបញ្ជាក់ថា បានឆ្លងជំងឺផ្តាសាយបក្សីនេះ មាន២០នាក់ជាកុមារអាយុក្រោម១៤ឆ្នាំ។ ករណីឆ្លងវីរុសគ្រុនផ្តាសាយបក្សីទាំង៨ក្នុងដើមឆ្នាំនេះគឺកើតមាន នៅក្នុងខេត្តបួនភាគខាងត្បូងប្រទេសកម្ពុជា៕