ស្រ្តី​ម្នាក់​បើក​រថ​យន្ត​ឆ្លង​ផ្លូវ​ មិន​បន្ថយ​ល្បឿន​ទៅ​បុក​ម៉ូតូ​កង់​បី​

ភ្នំពេញ​៖​ កាល​ពី​វេលា​ម៉ោង​ ១០​ និង​​១៥​ នាទី​ យប់​ថ្ងៃ​ទី​ ២១​ ខែកុម្ភៈ ស្រ្តី​ម្នាក់​​ ​វ័យ​ប្រមាណ​ជាង់​ ៤០​ឆ្នាំ​ មាន​មុខងារ​ជាមន្រ្តី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ​បើក​រថយន្ត​ទាំងស្រវឹង  លុះ​មក​ដល់​ចំនុច​ផ្លូវ​ខ្វែង​ ​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ ២​ ខណ្ឌ​ចំការមន​​ បន្ថយ​ល្បឿន​ក៏​បុក​ម៉ូតូ​កង់​បី​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​​។

សមត្ថ ​កិច្ច​នៅ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ មាន​រថយន្ត​ម៉ាក​CRV​ ពណ៌​ទឹក​ប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2K-2518 ​បើក​បរ​ដោយ​​ស្រី ​​ម្នាក់​​ ទាំង​ខ្លួន​​ស្រវឹង​ ​តាមប​ណ្តោយ ​ផ្លូវ​លេខ​៣៤៨ ​ក្នុង​ទិស​ដៅ​ពី​កើត ​មក​លិច​ លុះ​មក​ដល់​ចំនុច​ផ្លូវ​ខ្វែង​លេខ​២០៥​ ក៏​ស្រាប់​តែ​មាន​ម៉ូតូ​កង់​បី ​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​កណ្តាល ​1A-7294 ​បើក​បរ​ដោយ​ភេទ​ប្រុស ​ជិះ​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​២០៥​ ក្នុង​បំណង​ឆ្លង​ផ្លូវ​លេខ​៣៤៨​ ក៏​ត្រូវ​រថយន្ត​CRV ​នេះ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​បណ្តាល​ឲ្យ​ក្រឡាប់​មួយ​ចំហៀង ​កណ្តាល​ទ្រូង​ផ្លូវ ​ធ្វើឲ្យ​ម្ចាស់​ម៉ូតូ​៣ ​សន្លប់ ​​។

ដោយ​ឡែក​រថយន្ត​ ក្រោយ​បង្ក​ហេតុ ​បាន​បើក​រថយន្ត​រត់​មក​ដល់​សង្កាត់​ផ្សារ​ដេប៉ូ១ ​ខណ្ឌ​ទួល​គោក ​ត្រូវ​សមត្ថ​កិច្ច​ដេញ​ស្ទាក់​ចាប់​បាន​រួច​យក​ទៅ​ឈប់​នៅ​កន្លែង​កើត​ហេតុ​ វិញ​ ។ រថយន្ត ​និង​ម៉ូតូ​កង់​៣ ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន ​ទៅកា​រិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ ​រង​ចាំ​ការ​ដោះ​ស្រាយ៕ ហេង នាង​

traffice crv 22

 

Related Articles

Back to top button
Close
Close