​ក្នុង​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ដ្រី​ មានរ​បៀប​វារៈ​ចំនួន ​៣ដែល​ត្រូវ​លើក​យកម​កពិ​ភាក្សា​

ភ្នំពេញ​ ៖​ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី​ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ នៅ​វិមាន​សន្ដិភាព​ ឋិត​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ លោ​ក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។

របៀបវារៈ​មាន​ចំនួន​៣​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​ក្នុង​អង្គប្រជុំ​ មាន​ដូច​ខាងក្រោម​ ៖

១-​សេចក្ដីព្រាងច្បាប់​ ស្ដី​ពី​សហគមន៍​កសិកម្ម​​។

២-​សេចក្ដី​ព្រាង​អនុក្រឹត្យ​ ស្ដី​ពី​បែបបទ​ និង​នីតិវិធី​នៃ​ការ​ដាក់​ឈ្មោះ​ផ្លូវ​ ឬ​លេខ​ផ្លូវ​ និង​ការ​កែប្រែ​ឈ្មោះ​ផ្លូវ​ ឬ​លេខ​ផ្លូវ​ ។​

៣-​បញ្ហា​ផ្សេងៗ​ ៖​ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ដ្រី​ ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្ដិ​លើ​ ៖

៣.១-​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ដឹក​ ជញ្ជូន​ផ្លូវ​សមុទ្រ​ រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ និងរ​ដ្ឋា​ភិ​ បាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។​

៣.២-​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ ស្ដី​ពី​ការ​សម្រួលការ​ដឹក​ជញ្ជូន​អន្ដរ​រដ្ឋ​ ។​

៣.៣-​ពិធីសារ​ទី​៦​ ស្ដី​ពី​ព្រំដែន​ផ្លូវដែក​ និង​ស្ថានីយ៍​ប្ដូរ​ខ្សែ​រថភ្លើង​សម្រាប់​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​ ក្របខ័ណ្ឌ​ អាស៊ាន​ ស្ដី​ពី​ការ​សម្រួល​ទំនិញ​ឆ្លងកាត់​ ៕

លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​អញ្ចើញ​ជា​អធិប​តីភាព​ក្នុង​កិច្ច​ ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ដ្រី​
លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​អញ្ចើញ​ជា​អធិប​តីភាព​ក្នុង​កិច្ច​ ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ដ្រី​

Related Articles

Back to top button
Close
Close