បុរស​ពីរ​នាក់​របួស​ធ្ងន់​ដោយ​សារ​រថយន្ត​បុក​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៣​និង ១០ នាទី​យប់​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ​​រថយន្ត​មួយ​គ្រឿង​បើក​បុក​គ្នា​ ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​រង​របួស​ធ្ងន់​នៅ​ ចំណុច​ផ្លូវ​លេខ ៤៣២ កែង​ផ្លូវ​លេខ ២៧១ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌ​ចំការមន ។

​មុន​ពេល​កើ់ត​ហេតុ​​ ​រថយន្ត​​​ម៉ាក តូ​យូ​តា មួយ​បាំង​កន្លះ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2N 6547 បើកបរ​ដោយសារ​បុរស​២ នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៣២ ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​ពេល​ដែល​រថយន្ត​មក ដល់​ចំណុច​កែង​ផ្លូវ​លេខ ២៧១ បម្រុង​បត់​ឆ្វេង​ទៅ​ទិសដៅ​ខាងត្បូង ស្រាប់តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​ជាមួយ​ម៉ូតូ មួយ​គ្រឿង​ទៀត​ម៉ាក វីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AI ៩៣២៩​បើកបរ​ដោយ​បុរស​ពីរ​នាក់​ទី ១ ឈ្មោះ មាស បូរី អាយុ ១៨ ឆ្នាំ មុខរបរ​ជាង​ធ្វើ​ភ្លើង​ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​និង​ទី ២ ឈ្មោះ មិនបាន​ស្គាល់​អត្តសញ្ញាណ ស្នាក់នៅ​ភូមិ​ឬស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំងពីរ​នាក់ ត្រូវ​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​​។ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​វាស់វែង​ដកហូត​យក​ទៅ​ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕​ ហេង នាង​

art5.2

art5.1art5.4art5.5

Related Articles

Back to top button
Close
Close